ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ មិន ឃិន ​ប្រកាស​ទទួល​ស្គាល់​សាខា អនុ​សាខា សមា​គម​អាចារ្យ​ខ្មែរខេត្ត​ប៉ៃលិន

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន៖ លោក មិន ​ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និងសាសនា ​និង​លោកស្រី ​ងួន ធួន ​ទីប្រឹក្សារាជ​រដ្ឋាភិបាល​កម្ពុជា បា​ន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សាខា ​អនុសាខា​ សមាគម​អាចារ្យខ្មែរ​ខេត្តប៉ៃលិន ​ដែលពិធីនេះ​ប្រារព្ធកាល​ពីថ្ងៃទី២២ ​​កក្កដា ​២០១៤ នៅ​សាលា​ខេត្ត​ប៉ៃលិន។

ខេត្ត​ប៉ៃលិន៖ លោក មិន ​ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និងសាសនា ​និង​លោកស្រី ​ងួន ធួន ​ទីប្រឹក្សារាជ​រដ្ឋាភិបាល​កម្ពុជា បា​ន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សាខា ​អនុសាខា​ សមាគម​អាចារ្យខ្មែរ​ខេត្តប៉ៃលិន ​ដែលពិធីនេះ​ប្រារព្ធកាល​ពីថ្ងៃទី២២ ​​កក្កដា ​២០១៤ នៅ​សាលា​ខេត្ត​ប៉ៃលិន។

លោក​ មិន​ ឃិន បាន​មានប្រសាសន៍​ថា ការ​ប្រកាស​ទទួល​ស្គាល់​សាខា​ អនុសា​ខា​សមាគម​អាចារ្យ​ខ្មែរ នេះ​ឡើង​ គឺ ពិតជា​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​វប្បធម៌​ប្រពៃ​ណីពី​​បុរាណ​ដើម្បីតម្កល់​ទុកជាប្រយោជន៍​សម្រាប់អ្នកជំ​នាន់ក្រោយ​ឲ្យយល់ដឹង​ និងស្គាល់ពី​មរតក​តម្លៃវប្ប​ធម៌រស់​ដែលពិ​ភពលោក​កំពុង​​កោត​ស្ងប់ស្ងែង​ពីទំនៀម​ទម្លាប់​ប្រពៃណី​ដ៏ល្អផូរ​ផង់របស់​កម្ពុជា​យើង និង​បានរួម​ចំណែក​កសាង​កិត្យា​នុភាព​របស់ខេត្ត​ប៉ៃលិន​ទាំង​មូល​ឲ្យ កាន់​តែ​មាន​កិត្តិយស ​និងកេរ្តិ៍​ឈ្មោះខ្ពង់​ខ្ពស់​ទូលំទូលាយ​ថែមទៀត​ប្រកប​ដោយ​មោទន​ភាព។

លោក​ មិន ​ឃិន មាន​ប្រសាសន៍​លើកឡើង​ទៀតថា ​សមាគម​នេះមានគោល​បំណង​ចង​សម្ព័ន្ធ​ភាពជា​សហគមន៍​អាចារ្យ​ដើម្បីឲ្យ​អាចារ្យ អាចារិនី​បានផ្លាស់ប្តូរ​មតិយោបល់ និងចែក​រំលែកចំណេះ​ដឹង ព្រមទាំងក្តាប់​យក នូវ​សំណូម​ពរនានារ​បស់ប្រជា​ពលរដ្ឋមក​បំភ្លឺ​និងរៀបចំ​ឡើងដើម្បី​ភាពងាយ​ស្រួលដល់​អាចារ្យ ​អាចារិនី​ទាំង​អស់ អាចរឹតចំណង​សាមគ្គីភាព និងភាតរ​ភាព​រវាងគ្នា​ និងគ្នាឲ្យ​កាន់តែ​ប្រសើរឡើង​ជួយអប់រំ​អាចារ្យ​ទូទៅឲ្យ​យល់​ដឹង​ពី​អត្ថន័យក្រម​សីលធម៌​អាចារ្យ និង​បានចូលរួមផង​ដែរនូវ​ការអភិរក្ស និងអភិវឌ្ឍ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ដើម្បីលើក​កម្ពស់គុណ​ធម៌ សីល​ធម៌​ចរិយា​ធម៌ សុជីវ​ធម៌ និងខ្លឹម​សារព្រះ​ធម៌ ពិធី​បុណ្យ​ទាន ទម្រង់​អាពាហ៍​ពិពាហ៍ និងពិធី​កម្ម​ផ្សេងៗ​ក្នុងព្រះ​ពុទ្ធ​សាសនា។

ការ​ប​ង្កើតសមា​គមអាចារ្យ​ខ្មែរនេះ​ឡើង គឺមិនត្រឹម​តែជា​ប្រយោជន៍​សម្រាប់តែ​អាចារ្យ អាចារិនី​ប៉ុណ្ណោះ​ទេ ប៉ុនែ្ត​វាក៏ជា​មោទន​ភាពរបស់​សង្គមជាតិ​ទាំង​មូល​ផងដែរដោយ​យើងបាន​ប្រមូល និងចងក្រង​អាចារ្យ អាចារិនី​ដែលមាន​ចំណេះដឹង​ត្រឹមត្រូវ​តាមក្បួន​ច្បាប់ពី​បុរាណ​សម្រាប់ចូល​រួមចំណែក​ និង​ជម្រុញ​ដំណើរការ​អភិវឌ្ឍន៍​សង្គមដោយ​រក្សាបាន​នូវវប្បធម៌​ដ៏ល្អផូរ​ផង់ និង​អត្តសញ្ញាណ​ជាតិរបស់​យើងផងដែរ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព