ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រ​​ស្បែក​ជើង​សាន់​វើលស៊ូ​ ហែក្បួន​ទៅ​សាលាខណ្ឌ​​ពោធិ៍សែនជ័យ​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ កម្មករ​​រោងចក្រ​​​​ស្បែក​ជើងយី​​ហោ​​ ​សាន់​វើលស៊ូ​ ជាង​១ពាន់​នាក់ ដែល​មាន​ទី​តាំង​​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​​ចោមចៅ​​ ខណ្ឌ​ពោធិ៍សែន​ជ័យ នៅ​​វេលា​ព្រឹក​ថ្ងៃទី​២៣ កក្កដា បាន​​នាំ​​គ្នា​​ហែក្បួន​ទៅកាន់​សាលា​ខណ្ឌ​ពោធិ៍សែន​ជ័យ ប្រយោជន៍​ឱ្យ​អាជ្ញាធរ​ជួយពន្លឿនក្នុង​ការ​ដោះស្រាយ​​​​នូវ​​លក្ខខណ្ឌ​ទាមទារ​​របស់​ពួកគេ​៧ចំណុច​​ ។

ប្រភព​​ពី​កម្មករ​​ឱ្យដឹង​ថា ពួក​គេ​​ធ្វើ​​កូដកម្ម​ជាច្រើន​ថ្ងៃ​ហើយ​​ គឺ​​ដើម្បី​ទាមទារ​​លក្ខខណ្ឌការ​ងារ​៧ចំណុច ក្នុង​នោះ​​ចំណុច​សំខាន់មាន ១-សុំឱ្យខាង​រោងចក្រ​ដកប្រធានផ្នែក​គ្រប់​គ្រង​ជន​ជាតិ​ចិន​ឈ្មោះ អ៊ូ ជាន់​យាន ២-សុំ​ឱ្យ​រោងចក្រ​រៀបចំ​ឧបករណ៍​សុវត្ថិភាព​​ មាន​ស្រាមដៃ ម៉ាស ស្បែក​ជើង​ការ​ពារ និង​សំលៀកបំពាក់​ក្នុង​ពេល​បំពេញការងារ​ ៣-ផ្តល់​​ប្រាក់​​ស្នាក់​នៅនិង​ធ្វើ​​ដំណើរ​​ចំនួន​១៥ដុល្លារ​​ និង​៤-សុំ​ឱ្យ​រោងចក្រ​បញ្ចប់​កិច្ចសន្យា​កម្មករ​ចាស់​ទាំង​អស់​និង​បើកប្រាក់​អត្ថប្រ​​យោជន៍​ផ្សេង​ៗ​ជូន​កម្មករ​ ។

សូមបញ្ជាក់​ថា កម្មករ​​រោងចក្រ​​ខាង​លើ នាំគ្នា​​ធ្វើ​​កូដកម្ម​យូរ​​មកហើយ តែ​​ថៅ​​កែ​​រោងចក្រ​​ហាក់​ដូចជា​​មិនអើ​​ពើ​​ក្នុង​ការ​រក​ដំណោះស្រាយ​ឱ្យ​កម្មករ​ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើទំព័រ​កាសែតកោះសន្តិភាព​