ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំខ្លួន​ទណ្ឌិត​«យមរាជ» ​មកកាន់​សាលា​ដំបូងរាជ​ធានី ជុំវិញ​សំណុំ​រឿងហែក​គុក

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​ ៖ ​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ព្រឹក​​ថ្ងៃទី​២២ ​កក្កដា ​បាន​អនុញ្ញាត​ឱ្យ​អនុ​រក្ស​​ពន្ធ​នា​គារ​​ព្រៃ​ស នាំ​ខ្លួន​​​ទណ្ឌិត​ឈ្មោះ​ហង្ស ​វុទ្ធី ​ហៅ​យម​រាជ ​មក​សាក​សួរ​​ពាក់​ព័ន្ធ​​​​​នឹង​សំ​ណុំ​រឿង​​ហែក​​គុក​រត់​ ។ ក្រោយ​ពី​​ការ​សាក​សួរ​​​រួច​ក៏​​​​បាន​នាំ​​​ទៅ​កាន់​​ពន្ធ​នា​​គារ​វិញជាទី​កន្លែង​​ដែល​ទណ្ឌិត​​រូប​នេះ ត្រូវ​​​អនុ​វត្ត​​​ទោស​ក្នុង​គុក​ចំនួន​​​ជិត​​៥០​ឆ្នាំ ។

រាជ​ធានីភ្នំ​ពេញ​ ៖ ​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ព្រឹក​​ថ្ងៃទី​២២ ​កក្កដា ​បាន​អនុញ្ញាត​ឱ្យ​អនុ​រក្ស​​ពន្ធ​នា​គារ​​ព្រៃ​ស នាំ​ខ្លួន​​​ទណ្ឌិត​ឈ្មោះ​ហង្ស ​វុទ្ធី ​ហៅ​យម​រាជ ​មក​សាក​សួរ​​ពាក់​ព័ន្ធ​​​​​នឹង​សំ​ណុំ​រឿង​​ហែក​​គុក​រត់​ ។ ក្រោយ​ពី​​ការ​សាក​សួរ​​​រួច​ក៏​​​​បាន​នាំ​​​ទៅ​កាន់​​ពន្ធ​នា​​គារ​វិញជាទី​កន្លែង​​ដែល​ទណ្ឌិត​​រូប​នេះ ត្រូវ​​​អនុ​វត្ត​​​ទោស​ក្នុង​គុក​ចំនួន​​​ជិត​​៥០​ឆ្នាំ ។

ប្រភព​​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​មូ​លហេតុ​​ចៅ​ក្រម​សើុប​សួរ​​ឱ្យ​នាំ​​​ខ្លួន​ទណ្ឌិត​យម​រាជ​​មក​​សាក​សួរ​​ ដោយ​យោង​​ទៅ​លើ​ពាក្យ​បណ្តឹង​​​របស់​ឈ្មោះ ហង្ស វុទ្ធី ​នេះ​ដែល​ប្តឹង​ទាស់​​លើ​​ការ​កាត់​​ក្តីកំបាំង​​មុខ​​ក្នុង​សំណុំ​រឿង​​ហែក​គុក​​រត់​ កាល​ពី​​ប៉ុន្មាន​​ឆ្នាំ​​កន្លង​​ទៅ​នេះ ។ ​ទណ្ឌិត​​ហង្ស វុទ្ធី ​ហៅ​យម​រាជ​​ ត្រូវ​បាន​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​ក្នុង​អំទ្បុង​​ឆ្នាំ​២០០៥ ​ពាក់​ព័ន្ធ​​​នឹង​បទ​ល្មើស​​ឧក្រិដ្ឋ​​ជា​ច្រើន​​ដូច​ជា​ ករណី​​បាញ់​ស​ម្លាប់​​លោក សុខ ​សេដ្ឋា​មុន្នី​ ​ចៅ​​ក្រម​សាលា​ដំបូង​​រាជ​ធានី​ភ្នំ​ពេញ​ បាញ​់​ប្រធាន​​​​អគ្គិ​សនី​​ចាក់​អង្រែ​​ក្រោម ​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោក​នាយ​ឧត្ត​ម​​សេនីយ៍​​ សៅ សុខា ​អគ្គ​មេ​បញ្ជា​​ការ​រង​​កង​យោធ​ពល​​ខេ​មរ​ភូមិន្ទ​ ​និង​ជា​​មេ​បញ្ជា​ការ​កង​រាជ​​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​ប៉ុន​ប៉ង​លើ​អាយុ​​ជីវិត​លោក អ៊ុក ​សាវុធ ​អគ្គ​ព្រះ​​រាជ​​អាជ្ញា​សាលា​ឧទ្ធ​រណ៍​ ​រួម​ជា​មួយ​សំណុំ​រឿង​​លោក​ឧកញ៉ា​ ថុង ​អ៊ុយ​ប៉ាង ​អភិបាល​​សារ​ព័ត៌​មាន​​កោះ​សន្តិ​ភាព​ ដែល​​កាល​ណោះ​​ ជន​នេះ​​បាន​ធ្វើ​សកម្ម​ភាព​​ក្រោម​​បញ្ជា​​របស់​ទណ្ឌិត​​ហេង
ពៅ ។

សំណុំ​រឿង​​ទាំង​អស់​នេះ​ ​ត្រូវ​បាន​​សាលា​ដំបូង​​​រាជ​ធានី​ភ្នំ​ពេញ​​លើក​យក​មក​​​កាត់​ទោស​​រួច​អស់​​ហើយ​ ​ដែល​ទណ្ឌិត​ហង្ស​ វុទ្ធី​ ​ហៅ​យម​រាជ​ ​ជាប់​គុក​​សរុប​ជិត​៥០​ឆ្នាំ ។ គួ​រ​បញ្ជាក​់ថា នៅ​ក្នុង​​ដំណាក់​កាល​​ឃុំ​ខ្លួន​​មិន​បាន​ប៉ុន្មាន​​​ផង​នោះ ជន​ឈ្មោះ​ហង្ស វុទ្ធី ហៅ​យម​​រាជ​ ​និង​គូ​កន​​ បាន​លួច​កាត់​​ចម្រឹង​​បង្អួច​ពន្ធនា​គារ​ ផ្លោះ​​របង​រត់​​គេ​ច​ខ្លួន​ ដែល​កាល​ណោះ​​ល្បី​ថា ​មាន​រថយន្ត​​១​គ្រឿង​ទៅ​​ចាំ​ទទួល​​យក​ពួក​គេ​​ទាំង​យប់​​​ទៀត​ផង ។ ​ក្រោយ​ពី​រត់​
គេ​ច​​ខ្លួន​​ សាលា​ដំបូង​​បាន​ធ្វើ​ការ​​​ចោទ​ប្រកាន់​​ទណ្ឌិត​​​យម​រាជ​​១​ករណី​ទៀត​ គឺ​បទ​ល្មើស​​បំផ្លិច​​បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​សាធារណ​ៈ​ ដោយ​បាន​លើក​​យក​​​សំណុំ​រឿង​​នេះ បើក​សវនា​ការ​​ផ្តន្ទា​​ទោស​លើ​​ឈ្មោះ ហង្ស​ វុទ្ធី​ ហៅ​យម​រាជ​ ​បន្ថែ​ម​ការ​ជាប់​គុក​​២​ឆ្នាំ​ទៀត​ ​ដែល​សាល​ក្រម​​នោះ​ បាន​ធ្វើ​ទ្បើង​​កំបាំង​មុខ​ជន​ជាប់​ចោទ​ ។ ​

ការ​ផ្តន្ទា​ទោស​កំបាំង​មុខ​​លើ​សំណុំ​រឿង​​នេះ បាន​ធ្វើ​ឱ្យ​ទណ្ឌិត​​យម​រាជ​​កើត​ទុក្ខ​​មិន​សុខ​ចិត្ត​​ ហើយ​ក៏​​ដាក់​ពាក្យ​ប្តឹង​​ទាស់​​​នៅ​ពេល​​ដែល​រូប​គេ​​បាន​ចេញ​មុខ​​សារ​ភាព​វិល​ចូ​ល​ក្នុង​​ពន្ធ​នា​គារ​​វិញ​ បន្ទាប់​ពី​គេច​ខ្លួន​អស់​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ ៕