ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ិស​បើក​កៀរ​រថយន្ត​ហាយ​ឡែន​ឌ័រ បណ្តាល​ឱ្យ​កំពិត​គូថ​រថយន្ត​ទាំង​សង​ខាង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ឡិច​ស៊ីស RX៣៣០ មួយ​គ្រឿង​បើក​បរដោយ​បុរស​ស្រវឹង​ស្រាម្នាក់​បានបើត​បត់ឆ្វេង​ឆ្លង​ផ្លូវ​ទៅ​កៀរថយន្ត​ហាយ​ឡែនឌ័រ មួយ​គ្រឿង​ដែល​បើក​បរ​ដោយ​បុរស​ស្រ​វឹង​ស្រា​ដូច​គ្នា បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​កំពិត​គូ​ថ​ខាង​ឆ្វេង​ដូច​គ្នា ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​១០ នាទី​យប់

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ឡិច​ស៊ីស RX៣៣០ មួយ​គ្រឿង​បើក​បរដោយ​បុរស​ស្រវឹង​ស្រាម្នាក់​បានបើកបត់ឆ្វេង​ឆ្លង​ផ្លូវ​ទៅ​កៀររថយន្ត​ហាយ​ឡែនឌ័រ មួយ​គ្រឿង​ដែល​បើក​បរ​ដោយ​បុរស​ស្រ​វឹង​ស្រា​ដូច​គ្នា បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​កំពិត​គូ​ថ​ខាង​ឆ្វេង​ដូច​គ្នា ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​១០ នាទី​យប់ ថ្ងៃ​ទី ២២ កក្ក​ដា ២០១៤​ ​នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូរ​ខេ នគរ​សំរិទ្ធ តាម​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់ ៣ ខណ្ឌ​ទួលគោក ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​​​​គេឃើញ​រថយន្ត​ឡិច​ស៊ីសRX-៣៣០ មួយ​គ្រឿង ពណ៌​ស្ករ ពាក់ស្លាក​លេខ​ភ្នំពេញ 2T-6116 បើក​បរ​ដោយ​បុរស​ស្រវឹង​ស្រា​ម្នាក់​យ៉ាង​លឿន​ តាម​ផ្លូវ​១៨២​ ក្នុង​ទិសដៅ ពី​កើត​ទៅលិច ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​បត់ឆ្វេង​ឆ្លង​ផ្លូវ​ ក៍​ជ្រុល​ទៅ​បុក​រថយន្ត​ហាយ​ឡែន​ឌ័រ ពណ៌ស​មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2W-1721 បើក​បរ​ដោយ​បុរស​ម្នាក់ស្រ​វឹង​ស្រា​ដូច​គ្នា តាម​ផ្លូវ​១៨២​ ក្នុង​ទិសដៅ​ពី​លិច មក​កើត​ (បញ្រ្ចាសទិសគ្នា) បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង កំពិតគូថ​​ដូច​គ្នា ។

បន្ទាប់​ពី​បើក​កៀ​រ​គ្នា​ហើយ​ភាគី​ទាំង​ពីរ​មិន​ព្រម​ធ្វើ​ការ​សម្រួល​គ្នា​ឱ្យ​បាន​លឿន​នោះ​ទេ​ដោយ​ចត​រថយន្ត​ចោល​នៅ​លើ​ផ្លូវ​អស់​ជាង​មួយ​ម៉ោង ទើប​ដឹង​ដល់​សមត្ថ​កិច្ច​ចុះ​ទៅ​សម្របសម្រួល ដោយ​ភាគី​ខាង​រថយន្ត​ឡិច​ស៊ីស សុំ​សង​ថ្លៃ​ខូច​ខាត​ តែ​ភាគី​ខាង​រថយន្ត​ហាយ​ឡែន​ឌ័រ​មិន​យក​ទេ ដោយ​គ្រាន់តែ​ឱ្យ​ភាគី​រថយន្ត​ឡិច​ស៊ីស យក​រថយន្ត​របស់​គាត់​ទៅ​ជួស​ជុល​។