ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើក​រថយន្ត​ទៅបុក​រឺុម៉កម៉ូតូ​​ក្រ​ឡាប់​ផ្ងារ​ជើង​និង​ជ្រុល​ទៅ​បុក​រនាំង​ដែ​ក​បាក់​អស់​ចំនួន​១០​ផ្ទាំង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ស្រ​វឹង​ស្រា​ធ្លាក់​ភ្នែក​បាន​បើក​រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​ទៅ​បុក​រឺុម៉ក​ម៉ូតូ​បណ្តាល​ឱ្យ​ក្រ​ឡាប់​ប៉ះ​ជើងឡើង​​លើ​ ហើយ​រថយន្ត​ព្យា​យាម​បើក​គេ​ច​ខ្លួន​ក៏បាន​រេ​ចង្កូត​ទៅ​បុក​ររះ​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​​ចំនួន​១០​ផ្ទាំង ​រួច​រ​ថយន្ត​បាន​បន្ថែម​ល្បឿន​បើក​​​គេច​ខ្លួន​បន្តទៀត​ដោយ​នាំ​ទៅ​ជាមួយ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ស្រ​វឹង​ស្រា​ធ្លាក់​ភ្នែក​បាន​បើក​រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​ទៅ​បុក​រឺុម៉ក​ម៉ូតូ​បណ្តាល​ឱ្យ​ក្រ​ឡាប់​ប៉ះ​ជើងឡើង​​លើ​ ហើយ​រថយន្ត​ព្យា​យាម​បើក​គេ​ច​ខ្លួន​ក៏បាន​រេ​ចង្កូត​ទៅ​បុក​ររះ​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​​ចំនួន​១០​ផ្ទាំង ​រួច​រ​ថយន្ត​បាន​បន្ថែម​ល្បឿន​បើក​​​គេច​ខ្លួន​បន្តទៀត​ដោយ​នាំ​ទៅ​ជាមួយ​នឹង​រនាំង​ដែក​ចំនួន​៤​ផ្ទាំង​ជាប់​ពី​ក្រោម​រថយន្ត  ។ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង​៥០​នាទី យប់​ថ្ងៃ​ទី ២២ កក្ក​ដា ២០១៤ នៅ​ចំណុច​មុខ​ផ្សារ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

បុរស​បើក​រថយន្ត​បង្ក​ មាន​ឈ្មោះ ដាម ប៊ុន​ថុង អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ប៉ប្រក​ខាង​ជើង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង ពណ៌​ទឹក​ប្រាក់ ពាក់​​ស្លាក​លេខភ្នំ​ពេញ 2F-5597 បើក​ដោយ​បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជោគ​ជាំ ដោយ​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​ សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិសដៅ ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​ទៅ​បុក​ជាមួយ​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 1D-6764 បណ្តាល​ឱ្យ​រឺុម៉ក​ម៉ូ​តូក្រ​ឡាប់ប៉ះ​ជើង​ឡើង​លើ ​ចំណែក​អ្នក​បើក​រឺុ​ម៉ក​ម៉ូតូ​រង​របួស​ស្រាល​ ។ បន្ទាប់មក​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច ក៏បាន​ជ្រុល​ចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូ​ង​ផ្លូវ​បាក់​អស់​ចំនួន​១០​ផ្ទាំង ហើយ​រថយន្ត​មិន​បាន​ឈប់​ទេ គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់​គេច​បន្តទៀត​ដោយ​នាំ​ទៅ​ជាមួយ​នូវ​រនាំងដែក​ចំនួន​៤​ផ្ទាំង​ពី​ក្រោម​រថយន្ត  ។​រថយន្ត​បាន​បើករត់គេច​ចាប់តាំង​ពី​កន្លែង កើត​ហេតុ​​មក​ដល់​មុខ​សាលា​យ៉ា​ម៉ាឌីកូ​ ក៏​បាន​ឈប់​ទាញ​រនាំង​ដែក​ចេញ​ពី​ក្រោម​រថយន្ត ហើយ​បើក​​ចូល​ទៅ​ក្នុង​ទីតាំង​កាក​បាទ​ក្រ​ហម​បាត់​ទៅ រួច​បុរស​បើក​រថយន្ត​បង្ក​បាន​ដើរ​ចេញ​មក​ក្រៅ​វិញ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ត្រឹម​តែ​នាំ​ខ្លួន​បុរស​បើក​រថយន្ត​បង្ក យក​ទៅ​សូរ​នាំ​នៅ​ការិយាល័យ​ចរា​​ចរនៃ​អធិការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​​ចំណែករឿង​​រថយន្ត​រង​ចាំដោះ​ស្រាយ​គ្នា​នៅ​ព្រឹក​ស្អែក។