ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉ូឡា​បើក​ឡើង​សួនរួច​​ជ្រុល​ទៅ​បុក​ដើម​ឈើ​មួយ​ដើម

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តកូរ៉ូឡា មួយ​គ្រឿង​ ជិះ​ដោយ​បុរស​នារី ២​នាក់​បាន​បើក​ឡើង​សួនជ្រុល​ទៅ​បុក​ដើម​ឈើ​មួយ​ដើម បណ្តាល​ឱ្យ​រថយន្ត​បែក​ពោង​ការ​ពារ​ពីរ ប្រេះ​កញ្ចក់ និង​បែក​ខឿន​សួន​ពីរ​កង់​ សំ​ណាង​ល្អ​អ្នក​បើក​បរ​ពុំ​មាន​រង​របូស និង​បាន​បើក​ទ្វារ​រថយន្ត​រត់គេចខ្លួន​បាត់ស្រ​មោល​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តកូរ៉ូឡា មួយ​គ្រឿង​ ជិះ​ដោយ​បុរស​នារី ២​នាក់​បាន​បើក​ឡើង​សួនជ្រុល​ទៅ​បុក​ដើម​ឈើ​មួយ​ដើម បណ្តាល​ឱ្យ​រថយន្ត​បែក​ពោង​ការ​ពារ​ពីរ ប្រេះ​កញ្ចក់ និង​បែក​ខឿន​សួន​ពីរ​កង់​ សំ​ណាង​ល្អ​អ្នក​បើក​បរ​ពុំ​មាន​រង​របូស និង​បាន​បើក​ទ្វារ​រថយន្ត​រត់គេចខ្លួន​បាត់ស្រ​មោល​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង ៣០​នាទីយប់ ថ្ងៃ​ទី ២២ កក្ក​ដា ២០១៤ ​នៅតាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​សុស្ស៊ី ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្ត​កូរ៉ូឡា មួយ​គ្រឿង ពណ៌​ស្ករ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2S-7981  បើក​បរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ដោយ​នារី​ម្នាក់ បាន​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ សហព័ន្ធ​រុស្ស៊ី ក្នុង​ទិសដៅ​ពី​លិច ទៅ កើត មក​ដល់​ចំណុច​កើត​ហេតុ មាន​​ផ្លូវ​បែក​ជា​ពីរ​ មិន​ដឹង​ជា​យ៉ាង​ម៉េច​រថយន្ត​ខាង​លើ​មិន​បាន​បើក​ទៅ​ខាង​ផ្លូវ​ណា​មួយ​ទេ ស្រាប់តែ​រថយន្ត​ខាង​លើ​បើក​ឡើង​សួន និង​ជ្រុល​ទៅ​បុក​ដើម​ឈើមួយ​ដើមពេញ​ទំហឹងទៅវិញ​​ បណ្តាល​ឱ្យ​រថយន្ត​បែក​ពោង​ការ​ពារ​ពីរ ប្រេះ​កញ្ចក់ និង​បែក​ខឿន​សួន​ពីរ​កង់​ សំ​ណាង​ល្អ​អ្នក​បើក​បរ​ពុំ​មាន​រង​របូស និង​បាន​បើក​ទ្វារ​រថយន្ត​រត់គេចខ្លួន​បាត់ស្រ​មោល​​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ស្ទូច​យក​រថយន្ត​បង្ក​ខាង​លើ​ទៅ​ទុក​នៅ​ការិយាល័យ ចរាចរ​នៃ​អធិការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ដើម្បីរង​ចាំ​ម្ចាស់ចូល​ខ្លួន​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ។