ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​លក់នំ​ម្នាក់​យក​កាំបិត​ចិត​បន្លែ​ភ្ជង់​បំពង់.ក​កម្ម​ការនីរោង​ចក្រភ្លន់​យក​គ្រឿង​អលង្កការ​មិន​បានសម្រេច​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ កម្ម​ការនី​រោង​ចក្រ​ម្នាក់​ត្រូវ​បាន​ស្រ្តី​អ្នក​លក់​នំ​​​យក​កាំបិត​ជិត​បន្លែ ភ្ជង់​បំពង់​.ក ប្លន់​យក​គ្រឿង​អលង្ក​ការ ប៉ុន្តែ​មិន​សម្រេច​ទេ ដោយ​សារ​មាន​ការ​ប្រ​តាយ​ប្រ​តប់​គ្នា រហូត​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពលរដ្ឋ​នៅ​ជិត​ខាង​ចេញ​មក​អន្តរា​គមន៍​ចាប់ស្រ្តី​សង្ស័យ​ប្រ​គល់​ឱ្យ​សមត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់ ។ ហេតុ​

រាជ​ធានី​ភ្នំ​ពេញ ៖ កម្ម​ការនី​រោង​ចក្រ​ម្នាក់​ត្រូវ​បាន​ស្រ្តី​អ្នក​លក់​នំ​​​យក​កាំបិត​ចិ​ត​បន្លែ ភ្ជង់​បំពង់​.ក ប្លន់​យក​គ្រឿង​អលង្ក​ការ ប៉ុន្តែ​មិន​សម្រេច​ទេ ដោយ​សារ​មាន​ការ​ប្រ​តាយ​ប្រ​តប់​គ្នា រហូត​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពលរដ្ឋ​នៅ​ជិត​ខាង​ចេញ​មក​អន្តរា​គមន៍​ចាប់ស្រ្តី​សង្ស័យ​ប្រ​គល់​ឱ្យ​សមត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា ម៉ោង​៥ និង​០៥នាទី​ល្ងាច ថ្ងៃ​ទី ២២ កក្ក​ដា ២០១៤ នៅ​បន្ទប់​ផ្ទះ​ជួល ស្ថិត​ក្នុង​ភូមិ​ថ្មគោល​ សង្កាត់ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​។

ស្រ្តី​សង្ស័យ​មាន​ឈ្មោះ ហុន លីដា អាយុ៣៤​ឆ្នាំ មុខ​របរ​លក់​នំ​ ក្នុង​ផ្សារ​ត្រ​ពាំង​ថ្លឹង​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង និង​ជួល​ផ្ទះ​ស្នាក់នៅភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។ចំណែក​នារី​រង​គ្រោះ​មាន​ឈ្មោះ ស្រីនី អាយុ​២៤​ឆ្នាំ ជា​កម្មការ​នី​រោង​ចក្រ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​ត្រពាំង​សោម ឃុំ​ត្រ​ពាំង​សំណាង ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ និង​មក​ស្នាក់​នៅ​បន្ទប់​ជួល​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុបាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ស្រ្តី​សង្ស័យ​បាន​ពួន​សម្ងំ​ក្បែរ​បន្ទប់​ជួល​ នារី​រង​គ្រោះ​ ហើយ​ពេល​នារីរង​គ្រោះ​ចេញ​ពី​ធ្វើការ​រោង​ចក្រ ដើរត្រឡប់​មកដល់​​ផ្ទះ​វិញ ​ស្រាប់តែ​ស្រ្តី​សង្ស័យ​បាន​ស្ទុះ​ទៅ​ឱប​ពី​ក្រោយ​នារីរង​គ្រោះ ដោយ​បាន​យក​កាំបិត​ចិត​បន្លែ ភ្ជង់​បំពង់.កនារីរង​គ្រោះ​ ពេល​នោះ​នារី​រង​គ្រោះ​បាន​ធ្វើ​ការ​ប្រតាយ​ប្រ​តប់​គ្នា​ជា​មួយ​ស្រ្តី​សង្ស័យ បណ្តាល​ឱ្យ​របួស​បំពង់.ក  ហើយ​នារី​រង​គ្រោះ​បាន​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ  បង្កការ​ភ្ញាក់​ផ្អើលដល់​ប្រជា​ពលរដ្ឋ​ក្បែរខាង​ចេញ​មក​ជួយ​អន្តរាគមន៍​ចាប់ស្រ្តី​សង្ស័យ​ខាង​លើ យក​ទៅ​ប្រ​គល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ចោម​ចៅ​ចាត់​ការតាម​និតិ​វិធី​ច្បាប់ ។