ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ស៊ីសង និង​អសន្តិសុខ​សង្គម​កំពុង​កើត​ពេញ​បន្ទុក​នៅ​ក្រុង​ព្រះ​សី​ហនុ ខណៈលោក​អធិការក្រុង​ដេក​លក់​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ ៖ មន្រ្តី​រាជការ និង​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ​ចាប់​តាំង​ពី​មាន​ការ​ផ្លាស់​ប្តូរ​ផ្ទេរ​ភារកិច្ច​នៅ​​អធិការ​ដ្ឋាននគរ​បាល​​ក្រុង​ព្រះ​សី​ហនុ​អស់​រយៈ​ពេល​ប្រ​មាណ​ជិត​២​ឆ្នាំ​ កន្លង​ផុត​ទៅ​ដោយ​មាន​ការ​ផ្លាស់​ប្តូរ​វិរៈសេនីយ៍​ទោ ម៉ាន់ តួ អតីត​អធិ​ការ​ដ្ឋាន​នគរ

ខេត្ត​ព្រះ​សី​ហនុ ៖ មន្រ្តី​រាជការ និង​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ​ចាប់​តាំង​ពី​មាន​ការ​ផ្លាស់​ប្តូរ​ផ្ទេរ​ភារកិច្ច​នៅ​​អធិការ​ដ្ឋាននគរ​បាល​​ក្រុង​ព្រះ​សី​ហនុ​អស់​រយៈ​ពេល​ប្រ​មាណ​ជិត​២​ឆ្នាំ​ កន្លង​ផុត​ទៅ​ដោយ​មាន​ការ​ផ្លាស់​ប្តូរលោក​​វរៈសេនីយ៍​ទោ ម៉ាន់ តួ អតីត​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ព្រះ​សី​ហនុ ឱ្យ​ទៅ​ទទួល​ភារកិច្ច​ថ្មី​ជា ប្រ​ធាន​ការិយាល័យ​​​នគរ​បាល​ទេស​ចរណ៍​ និង​តែង​តាំង​លោក​វរៈ​សេនីយ៍​ត្រី ភុល ភស្តារ អតីត​មាន​ឋាន​ន្តរសក្តិ ជាអនុសេនីយ៍​ឯក​ ជានាយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ ឃុំ​កំពេញ​ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សី​ហនុ មក​ជា​នគរ​បាល​ក្រុង​ព្រះ​សី​ហនុ ។

ប្រ​ជា​ពលរដ្ឋ​ខាង​លើ​បាន​ឱ្យ​ដឹង​ទៀត​ថា​ការ​អនុវត្តន៍ ការ​ដឹក​នាំ​របស់​លោក​វរៈសេនីយ៍ត្រី ភុល ភស្តារ ក្នុង​ការ​អនុវត្តន៍​ភូមិ-សង្កាត់ មាន​សុវត្តិ​ភាព​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ។ ប្រ​ភព​ខាង​លើ​បាន​បន្ថែមថា ករណី​ល្បែង​ស៊ី​សង​បាន​កើត​ឡើង​គ្រប់​ភេទមាន​ជា​អាថ៌ ល្បែង​ភ្នាល់​បាល់ បៀ​អាប៉ោង កន្ទុយ​លេខ ខ្លា​ឃ្លោក ល្បែង​ភ្នាល់​កី​ឡា​ប្រ​ដាល់ និង​ល្បែង​បញ្ជល់​មាន់ ។ល ។ ដែល​កំពុង​ដំណើរ​ការ​យ៉ាង​រលូន ដូច​ជា​ ភូមិ​ថ្មី​សង្កាត់៣ ផ្សារ​ចិន​ក្នុង​សង្កាត់​៤ ក្រុង​ព្រះ​សី​ហនុ គេមិន​ដែល​ឃើញ​លោក​វរៈ​សេនីយ៍​ត្រី ភុល ភស្តារ ដឹក​នាំ​កម្លាំង​នៅ​អធិការ​ដ្ឋាន​ចុះ​ទៅ​បង្រ្កាប​ម្តង​ណា​ឡើយ​ គេ​ឃើញ​តែ​​នគរ​បាល​​​ជា​អ្នក​ជំនិត ​​ប​ក្ស​ពួក​របស់​លោក ភុល ភស្តារ​ ថ្នាក់​អនុសេនីយ៍​ត្រី ចំនួន​២ ទៅ ៣​នាក់ បាន​ដើរ​ប្រ​មូល​លុយ​តាម​ហាង​ខារ៉ា​អូរខេ នៅ​ក្នុង​ក្រុង និង​កន្លែង​លេង​ល្បែង​ផ្សេង​ៗ ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ជារៀង​រាល់​ខែ។

​ ជាក់ស្តែង​នៅ​ក្នុង​ថ្ងៃ​ដង្ហែរព្រះ​អដ្ឋិ​ របស់​ព្រះ​មហាវិរក្សត្រ ព្រះ​វររាជបីតា​ជាតិខ្មែរ ដែល​សារាចរ​នែណាំ​របស់​ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ ហាម​ជា​ដាច់​ខាត​មិន​ឱ្យ​បណ្តា​ភោជនីយដ្ឋាន​ ក្លឹប​កម្សាន្ត ហាង​ខារ៉ាអូរខេ មិន​ឱ្យ​លក់​គ្រឿង​ស្រ​វឹង សប្បាយ​ហូកញ្ច្រៀវ ជា​ដាច់​ខាត​ ​ពេល​ក្រុម​អ្នក​យក​ព័ត៌មាន​ ទូរទស្សន៍​ កាសែត​ បាន​ប្រទះ​ឃើញ​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះ​សីហនុ បាន​បើក​លក់គ្រឿង​ស្រ​វឹង​ មាន​ភ្ញៀវ​ចូល​ផឹក​ស៊ី​ ហូ​កញ្ច្រៀវ ដែល​មិន​ខ្វល់​ពី​សារាចរ​ណែនាំ របស់​ប្រមុខ​រាជា​រដ្ឋា​ភិបាល​យ៉ាង​ដូច្នេះ ក្រុម​អ្នក​យក​ព័ត៌មាន​ខាង​លើ​ បាន​ចាប់​ផ្តើម​ថត ផ្តិត​យក​រូប​ភាព​នៅ​តាំង​ភោជនីយដ្ឋាន​ខាង​លើ​នោះ​ស្រាប់តែ​លេច​មុខ​ នគរ​បាល​នៅ​អធិ​ការដ្ឋាន​ក្រុង​ព្រះ​សី​ហនុ​បាន​ចេញ​មុខ​មក​កាង ហើយ​ក៏បាន​ប្រើ​ពាក្យ​សម្តីដាក់​​ក្រុម​អ្នក​សារព័ត៌មាន​ខាង​លើ​ឱ្យ​ទៅ​ថត​ទី​តាំង​កន្លែង​ផ្សេងទៀត​ ទៅ​តាមបែប​សម្តី​អសីលធម៌មិន​សម​ជាកង​កម្លាំង​នគរ​បាល​ជាតិបន្តិច​ណាសោះ​។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​