ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធបាន​ជាង៥៣២លាន​ដុល្លារអាមេរិច​ក្នុង​រយះពេល៦ខែ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី១ ​ ឆ្នាំ២០១៤​ នេះ​អគ្គនាយ​កដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរ​ញ្ញ​វត្ថុ​​សម្រេច​ប្រមូល​ និង​បង់​ប្រាក់​ពន្ធ​ចូល​ថវិកា​ជា​តិបាន​ចំនួន ​ ២.១២៩.​៧៣៨,៥ ​លានរៀល គិត​ជា​ដុល្លារ​ស្មើ​នឹង​ ៥៣២,៤ ​លាន​ដុល្លារ​អាមេ​រិច​​ ស្មើ​នឹង ៥​២,៦% ​នៃផែន​ការ​ដែល​កំណត់​ដោយ​ច្បាប់ ប្រៀប​ធៀប​នឹង​ចំ​

រាជ​ធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី១ ​ ឆ្នាំ២០១៤​ នេះ​អគ្គនាយ​កដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរ​ញ្ញ​វត្ថុ​​សម្រេច​ប្រមូល​ និង​បង់​ប្រាក់​ពន្ធ​ចូល​ថវិកា​ជា​តិបាន​ចំនួន ​ ២.១២៩.​៧៣៨,៥ ​លានរៀល គិត​ជា​ដុល្លារ​ស្មើ​នឹង​ ៥៣២,៤ ​លាន​ដុល្លារ​អាមេ​រិច​​ ស្មើ​នឹង ៥​២,៦% ​នៃផែន​ការ​ដែល​កំណត់​ដោយ​ច្បាប់ ប្រៀប​ធៀប​នឹង​ចំ​ណូ​​ល ​ឆមាស​ទី១ ​ឆ្នាំ២០១​៣ មាន​ការ​កើន​ឡើង​ស្មើនឹង​ ១៣,៥​ភាគ​រយ ​ក្នុង​នោះ​ថវិកា​ រដ្ឋចំនួន​ស្មើ​នឹង​៥៦,២ ភាគ​រយ ​ ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចំនួន​ស្មើនឹង​ ៣៧,៣​ភាគរយ ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន ​នៅក្នុង​កិច្ច​​ប្រជុំបូក​សរុប​លទ្ធ​ផល​ប្រ មូល​ចំណូ​លពន្ធ​ប្រចាំត្រី​មាស​ទី២ និង​​ការបូក​សរុប​លទ្ធផល​ការ​ងារ​ប្រ​ចាំឆ​មាស​ទី១ ​ឆ្នាំ២០១៤​ ក្រោម​អធិប​តីភាព​លោក​ គង់ ​ វិបុល ប្រ​តិភូ​រាជ​រដ្ឋាភិ​បាល​ ទទួល​បន្ទុក​ជា​អគ្គ​នាយក​ពន្ធ​ដារ​ កាល​ពីថ្ងៃ​ទី២២​ ខែ​កក្កដា​ ឆ្នាំ​២០១៤​ នៅ​អគ្គ នាយ​កដ្ឋាន​ពន្ធ​ដារ​ បានឲ្យ​ដឹង​ថា​ សម្រាប់​ខែ​មិថុនា​ ឆ្នាំ​២០១៤​ អគ្គ​នាយ​ក​ដ្ឋាន ពន្ធ​ដារ​ប្រមូល​ពន្ធ​-អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​៣១៤​.៣៥៤​ លាន​រៀល​ ប្រមាណ​ ៧៨,៦​ លាន​ដុល្លារ​ បើ​ប្រៀប​ធៀប​នឹង​ចំណូល​ពន្ធ​ប្រចាំ​ខែមិ​ថុនា ឆ្នាំ​២០១៣​ គឺ កើ​នឡើង​ចំនួន​ស្មើ​នឹងចំនួន​២១,៨​ភាគរយ ។

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រកាសែត​កោះ​សន្តិ​ភាព​