ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តាល​រាត្រីព្រះ​អគ្គីលេប​ត្របាក់​ផ្សារភ្នំ​ព្រឹកខូច​ខាតជិត​2លាន​ដុល្លារ

9 ឆ្នាំ មុន

ខេត្ដ​បាត់ដំបង​ ៖ អគ្គិ​ភ័យ​ដែល​គេ​សង្ស័យ​ថា​បណ្ដាល​មក​ពី​ឆ្លង​ចរន្ដ​អគ្គិសនី​​ បាន​ឆាប​ឆេះ​ផ្សារ​ស្រុក​ភ្នំព្រឹក​អស់​គ្មាន​សល់​ កាលពី​ពាក់​កណ្ដាល​អធ្រា​ត្រ​យប់​ថ្ងៃ​ទី​២១​ កក្កដា​ ដែល​គេ​អះ​អាង​ថា​ ទំនិញ​និង​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំង​ស្រុង​បាន​ក្លាយជា​ផេះ​ បើ​គិត​ជា​ទឹកប្រាក់​យ៉ាងតិច​ជិត​២​លាន​ដុល្លារ​ ។
អាជ្ញាធរ​ស្រុក​ភ្នំព្រឹក​បាន​ឱ្យ​ដឹង​ថា​ តូប​លក់​ដូរ​ចំនួន​២៤៤​នៅ​ក្នុង​ផ្សារ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​ជាមួយ​នឹង​ទំនិញ​សព្វ​បែប​យ៉ាងរបស់​អាជីវករ​ដែល​ទុកដាក់​ក្នុង​តូប​​ ។​

ខេត្ដ​បាត់ដំបង​ ៖ អគ្គិ​ភ័យ​ដែល​គេ​សង្ស័យ​ថា​បណ្ដាល​មក​ពី​ឆ្លង​ចរន្ដ​អគ្គិសនី​​ បាន​ឆាប​ឆេះ​ផ្សារ​ស្រុក​ភ្នំព្រឹក​អស់​គ្មាន​សល់​ កាលពី​ពាក់​កណ្ដាល​អធ្រា​ត្រ​យប់​ថ្ងៃ​ទី​២១​ កក្កដា​ ដែល​គេ​អះ​អាង​ថា​ ទំនិញ​និង​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំង​ស្រុង​បាន​ក្លាយជា​ផេះ​ បើ​គិត​ជា​ទឹកប្រាក់​យ៉ាងតិច​ជិត​២​លាន​ដុល្លារ​ ។
អាជ្ញាធរ​ស្រុក​ភ្នំព្រឹក​បាន​ឱ្យ​ដឹង​ថា​ តូប​លក់​ដូរ​ចំនួន​២៤៤​នៅ​ក្នុង​ផ្សារ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​ជាមួយ​នឹង​ទំនិញ​សព្វ​បែប​យ៉ាងរបស់​អាជីវករ​ដែល​ទុកដាក់​ក្នុង​តូប​​ ។​

គ្មាន​មនុស្ស​ស្នាក់​នៅ​ក្នុង​ផ្សារ​ទេ​ ហើយ​អគ្គិភ័យ​បាន​ចាប់​ផ្ដើម​កើត​ឡើង​ គ្រា​ដែល​អ្នក​ផ្សារ​កំពុង​លង់លក់​ក្នុង​ដំណេក​ស្ងាត់​អស់​ទៅ​ហើយ​​ ។​ គេ​សង្ស័យ​ថា​ អគ្គិភ័យ​នោះ​កើតឡើង​ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិស​នី​នៅ​ក្នុង​ផ្សារ​តែ​ម្ដង​ ព្រោះ​ខ្សែ​ភ្លើង​ដែល​ត​បំបែក​ជា​ខ្នែង​ប្រើ​ក្នុង​ផ្សារ​នេះ​មាន​ភាព​រញ៉េ​រញ៉ៃ​ដែល​មាន​ហានិ​ភ័យ​ខ្ពស់បំផុត​ ។ សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​បាន​និយាយ​ដែរ​ថា  ក្រុម​អាជីវករ​ដែល​រស់នៅ​ក្បែរ​ផ្សារ​នោះ​បាន​សម្រុក​ចូល​ទៅ​ក្នុង​ផ្សារ​យក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​បាន​តិច​តួច​​ ដោយសារ​តែ​អគ្គិភ័យ​មាន​កម្លាំង​ខ្លាំង​ ។​

ដោយឡែក​ រថយន្ត​ពន្លត់​អគ្គិភ័យ​មាន​តែ​ប៉ុន្មាន​គ្រឿង​តូច​ៗ​ប៉ុណ្ណោះ​ ដែល​ជួយ​អន្តរា​គម​ន៍​ពី​ខាង​អាជ្ញាធរ​ថៃ​ ខណៈ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​ចេញ​អន្តរា​គម​ន៍​ក្នុង​ចម្ងាយ​ផ្លូវ​ជិត​១០០​គីឡូ​ម៉ែត្រ​ពី​ទីរួមខេត្ត​ទៅ​កាន់​តំបន់​ព្រំដែន ជា​ហេតុ​មិន​អាច​ជួយ​សង្គ្រោះ​អ្វី​បាន​ទាន់​ពេល​ទេ​ ។ លោក​ រៀម​ សា​រ៉េ​ត​ នាយ​រង​ការិយាល័យ​បង្កា​រពន្លត់អគ្គិភ័យ​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ មាន​ប្រសា​ស​ន៍​ថា​ រថយន្ត​ពន្លត់​អគ្គិភ័យ​ខាង​ភាគី​ថៃ​បាន​ឆ្លង​ចូល​មក​ជួយ​អន្តរា​គម​ន៍​ មុន​ពេល​ក្រុម​ពន្លត់​អគ្គិភ័យ​របស់​លោក​ទៅ​ដល់​ ។​ ប៉ុន្តែ​​ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ថៃ​តូច​ៗ​មិន​អាច​ធ្វើ​ឱ្យ​ឥទ្ធិពល​ភ្លើង​ថមថយ​បាន​ទេ​ ព្រោះ​វា​បាន​ឆេះ​ពេញបន្ទុក​លើស​ពី​ការ​គ្រប់គ្រង​ទៅ​ហើយ​  ខណៈ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​លោក​ចំនួន​៣​គ្រឿង​​បាន​រត់​ពេញ​ល្បឿន​លើ​ចម្ងាយ​ផ្លូវ​ជិត​១០០​គីឡូម៉ែត្រ​ ។​ លោក​បន្ដ​ថា​ ពេល​ក្រុម​របស់​លោក​​ចុះ​ទៅ​គឺ​ភ្លើង​កំពុង​មាន​កម្លាំង​ខ្លាំង​ និង​បាន​លេប​ត្របាក់​តូប​ក្នុង​ផ្សារ​អស់​ស្ទើរ​៧០%​​ទៅ​ហើយ​ ដូច្នេះ​ហើយ​ទើប​យើង​មិន​អាច​ជួយ​សង្គ្រោះ​អ្វី​បាន​ ។

អាជីវករ​ម្នាក់​គឺ​លោក​ ជា​ សុខ​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ម្ដាយ​របស់​លោក​ និង​ប្អូនស្រី​មាន​តូប​លក់ដូរ​ចំនួន​៣​នៅ​ក្នុង​ផ្សារ​ស្រុក​ភ្នំព្រឹក​លក់​សម្ភា​រ​អគ្គិ​ស​នី​ ប៉ុន្តែ​លោក​និង​បងប្អូន​យក​អីវ៉ា​ន់​ពី​អណ្ដាត​ភ្លើង​បាន​តិច​តួច​បំផុត​ ។​ លោក​បាន​បន្ត​ថា​ ម្ចាស់​តូប​អាច​រំដោះ​ទ្រព្យ​សម្បត្តិ​បាន​តិច​តួច​​ តែ​តូប​ណា​ដែល​នៅ​ខាង​ៗ​ ។​ រីឯ​តូប​នៅ​ខាង​ក្នុង​មិន​អាច​ចូល​បាន​ទេ​ ព្រោះ​អណ្ដាត​ភ្លើង​បាន​ឆេះ​សន្ធោសន្ធៅ​ខ្លាំង​ពេក​ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​មិន​អាច​ជួយ​អន្តរា​គម​ន៍​បាន​ទាន់​ពេល​ ។​ លោក​ ជា​ សុខ បាន​ប៉ាន់​ប្រមាណ​ការ​ខូច​ខាត​ទំនិញ​របស់លោក​ដែល​គិត​ជា​ប្រាក់​អស់​ប្រហែល​៦​ម៉ឺន​ដុល្លារ​អា​មេ​រិក ​។
ជុំវិញ​គ្រោះ​មហន្តរាយ​ដោយ​អគ្គិ​ភ័យ​ខាង​លើ​នេះ​ លោក​ រៀម​ សា​រ៉េ​ត​ ​បាន​បញ្ជាក់​ថា​ បើ​ទោះ​ជា​អគ្គិ​ភ័យ​នោះ​មិន​អាច​បង្ក្រាប​បាន​ តែ​រថយន្ត​របស់​លោក​ចំនួន​៣​គ្រឿង​បាន​ចំណាយ​ទឹក​អស់​ចំនួន​១៨​ជើង​​ រីឯ​រថយន្ត​ភាគី​ថៃ​ចំនួន​៤​គ្រឿង​បាន​ចំណាយ​ទឹក​អស់​៤៤​ជើង​​ ។​ លោក​ឱ្យ​ដឹង​ទៀត​ថា​ តូប​និង​តួ​ផ្សារ​ទាំងមូល​រាប់​ទាំង​ទំនិញ​សព្វសារពើ​របស់​អាជីវក​រ​ផង​ បាន​ក្លាយ​ជា​ចំណី​ព្រះ​អគ្គី​ទាំងស្រុង​ដែល​គិត​ជា​ប្រាក់​ប្រមាណ​១,៧៩​លាន​ដុល្លារ​អា​មេ​រិ​ក​ ។

ទោះជា​យ៉ាងណា​ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ កក្កដា​ លោក​​ ចាន់​ សុផល អភិបាលខេត្ត​ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​មួយ​ក្រុម​ចុះ​ទៅ​ពិនិត្យ​ទីកន្លែង​កើតហេតុ​ និង​សួរ​សុខ​ទុក្ខ​ក្រុម​អាជីវករ​រង​គ្រោះ​ ព្រម​ទាំង​បាន​នាំ​យក​អំណោយ​ខ្លះ​ៗ​ទៅ​ចែក​ជូន​ផង​ដែរ​ ៕