ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ឥដ្ឋកិនម៉ូតូ​ស្លា.ប់​​១ របួសធ្ងន់​១នៅ​គល់ស្ពាន​​ព្រែក​ព្នៅ​ ខណៈ​ភ្លៀង​​ធ្លាក់​​ខ្លាំង​​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ យ៉ាង​ហោចណាស់​​មនុស្ស​​ម្នាក់​បែកក្បាល​​ស្លា.ប់​នៅ​នឹង​កន្លែង​​យ៉ាង​​អាណោច​អាធ័ម​​ និង​ម្នាក់​ទៀត​រងរបួសធ្ងន់ ខណៈ​​ជន​​រងគ្រោះ​​ទាំង​២នាក់​បើក​​ម៉ូតូ​ធ្លាក់​​ជង្ហុក​​ ហើយ​​ត្រូវ​​រថយន្ត​​ដឹក​​ឥដ្ឋ​​បើក​មក​​ពី​ក្រោយ​​បុក​កិនស្លា.ប់​និង​របួស​​ ស្រប​ពេល​ដែល​​ភ្លៀង​​កំពុង​​​បង្អុរ​​ធ្លាក់ខ្លាំង​​​​​។

រាជធានី​ភ្នំ​ពេញ ៖ យ៉ាង​ហោចណាស់​​មនុស្ស​​ម្នាក់​បែកក្បាល​​ស្លាប់​នៅ​នឹង​កន្លែង​​យ៉ាង​​អាណោច​អាធ័ម​​ និង​ម្នាក់​ទៀត​រងរបួសធ្ងន់ ខណៈ​​ជន​​រងគ្រោះ​​ទាំង​២នាក់​បើក​​ម៉ូតូ​ធ្លាក់​​ជង្ហុក​​ ហើយ​​ត្រូវ​​រថយន្ត​​ដឹក​​ឥដ្ឋ​​បើក​មក​​ពី​ក្រោយ​​បុក​កិនស្លាប់​និង​របួស​​ ស្រប​ពេល​ដែល​​ភ្លៀង​​កំពុង​​​បង្អុរ​​ធ្លាក់ខ្លាំង​​​​​។

ហេតុ​ការ​ណ៍​​​នេះ​កើ​តឡើង​កាល​ពី​​វេលាម៉ោង​​២និង​​១២នាទី​រសៀលថ្ងៃទី​២២ កក្កដា​​ នៅ​ចំណុច​គល់ស្ពាន​​ព្រែក​ព្នៅ​​ត្រើយ​​ខាង​លិច ស្ថិត​ក្នុង​ភូមិ​ឡកំបោរ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌប្ញស្សីកែវ ។

ជនរងគ្រោះ​ដែល​ស្លាប់ត្រូវ​បាន​គេ​ស្គាល់​​​​ឈ្មោះ ឯក​ ចេង ភេទប្រុស អាយុ​២៣ឆ្នាំ ជាអ្នកបើក​​រ៉ឺម៉កម៉ូតូ​​ដឹក​ឈើ មាន​លំនៅ​ភូមិ​លង្វែក ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ចំណែក​​អ្នក​រងរបួសធ្ងន់​ឈ្មោះ ម៉ៅ សុភក្តិ ភេទប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមា​នជ័យ ខេត្តកំពង់​​ឆ្នាំង ។ អ្នក​ទាំង​២ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌ខៀវ ។

រី​​ឯរថយន្ត​​បង្ក​​ដឹក​ឥដ្ឋ​​ ម៉ាក​​ហ៊ី​យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ​ភ្នំ​ពេញ 3A-0227 បន្ទាប់​ពី​​កើត​ហេតុ​​អ្នក​បើកបាន​​​យក​រថយន្ត​​ទៅ​ប្លង់ចោលនៅ​ម្តុំ​ហ្គ្រីន​ភ្នំ​ពេញ​​ ក្នុង​សង្កាត់​ឃ្មួញ​ ខណ្ឌសែនសុខ រួច​គេចខ្លួនបាត់ស្រមោល​​ ៕​