ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋ​កិច្ច​​ហ្វ៊ី​លីពីន​​កើន​ទ្បើង​6,5​%ក្នុង​​ត្រី​មាស​​ទី​2​ឆ្នាំ​​2014

9 ឆ្នាំ មុន

ម៉ានីល​ ៖ បណ្តាញ​​ព័ត៌​មាន​​បរទេស​ផ្សាយ​ថា ​សេដ្ឋ​កិច្ច​​​របស់​​ប្រទេស​ហ្វ៊ី​លីពីន​​នៅ​ក្នុង​អំទ្បុង​​ត្រី​មាស​​ទី២​ឆ្នាំ​២០១៤ ​បាន​កើន​ទ្បើង​​៦,៥%​​កំណើន​នេះ​ជា​ក​ម្លាំង​​ជំរុញ​​នូវ​ការ​ទទួល​​បាន​មក​វិញ​​ខ្លះ​ៗ​ពីអត្រា​​ល្បឿន​​សន្ទុះ​​យឺត​​កាល​ពី​ត្រី​មាស​​មុន បើ​ទោះ​​ជា​អំទ្បុង​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៣​ មាន​កម្រិត​​ខ្ពស់​​ក៏ដោយ ។

ការ​បោះ​​ជំហាន​​នៃ​កំណើន​លឿ​ង​ជា​ង​មុន​ដែល​គេ​បាន​ព្យាករ​​​នៅ​ក្នុងត្រី​​មាស​ទី​២​​នេះ ត្រូវ​​បាន​គេ​រំពឹង​​ថា នឹង​បង្ហាញ​​ឱ្យ​ឃើញ​​ពី​ការ​ឆ្លើយ​តប​​នូវ​ការ​​កើន​ទ្បើង​​នៅ​​ក្នុង​វិស័យ​​ការ​ងារ​​ ដែល​គួរ​តែ​​អាច​ទូទាត់​​ទៅ​នឹង​​ភាព​​អវិជ្ជ​មាន​​ ដែល​មាន​ឥទ្ធិ​ពល​​លើ​អតិ​ផរ​​ណា​ខ្ពស់​​ជា​ង​មុន​​ និង​ការ​នាំ​​ចេញ​ចុះ​ខ្សោយ​​ជាង​​មុនផង​ដែរ ​នៅ​ក្នុង​អំទ្បុង​​ពេល​នោះ ។ ​តាម​របាយ​ការណ៍​​បង្ហាញ​ថា ​បើ​ទោះ​ជា​​ការ​បង្កើន​ល្បឿន​​នៅ​ក្នុង​​អតិ​ផរណា​​៤,៥%​​កាល​ពី​​ខែ​ឧសភា ហើយ​បង្អន់​​ល្បឿន​​នៅ​ក្នុង​ការ​នាំ​​ចេញ​កាល​ពី​ខែ​​មេសា ​កំណើន​GDP នៅ​ក្នុង​ត្រី​មាស​ទី​២អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ពី​កម្រិត​​​លើស​ពី​នេះផ​ងដែរ ដែល​នាំ​ឱ្យ​មាន​​ការ​បង្កើត​​ការ​ងារ​ចំនួន​១​,​៦​លាន​នាក់​​នៅ​ក្នុង​ដំណាច់​​​ខែ​មេសា​កន្លង​មក​​នេះ ​ហើយ​ទិន្ន​​ផល​​ឧស្សាហ​កម្ម​​នៅ​ក្នុង​អំទ្បុង​​ពេល​ដូច​គ្នា​​នោះ បាន​កើន​ទ្បើង​​ទ្វេដង​​១២,៨%​ ។

ទិន្ន​ន័យ​​ពល​ករ​និង​អ្ន​ក​មាន​ការ​ងារ​ធ្វើ​បាន​បង្ហាញ​​ឱ្យ​ឃើញ​​ការ​លើក​ទឹក​ចិត្ត​​នៃ​កំណើន​​៤,៥%​ នៅ​ក្នុង​ខែ​​មេសា​ដែល​​ជំរុញ​​ឱ្យ​មាន​អ្ន​ក​មាន​ការ​ងារ​​ធ្វើ​សរុប​​៣៨,៧​លាន​នាក់​​ ធៀប​នឹង​​ខែ​មេសា​​ឆ្នាំ​​២០១៣ មាន​ត្រឹម​តែ​​៣៧​លាន​​
នាក់​ ។ នៅ​ក្នុង​ត្រី​មាស​​ទី១​កំណើន​​GDP ​របស់​ហ្វ៊ី​លីពីន​​មាន​កម្រិត​​ទាប​ជាង​​ការ​រំពឹង​ទុក​​៥,៧%​ ដែល​ធ្លាក់​​ចុះ​ធៀប​​នឹង​ឆ្នាំ​ទៅ​​ដែល​មាន​​កំណើន​​៦,៣% ៕