ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​យកព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​ត្រូវ​ក្រុម​សន្ដិសុខ​វាយ​បែក​ក្បាល​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​ហង្ស​មាស​ លោក​ ឡេ​ង សុវណ្ណ​សុធា​ អាយុ​៣០​ឆ្នាំ​ ត្រូវ​បាន​ក្រុម​សន្តិសុខ​ឯកជន​ហ្គា​រូ៉​ដា​មួយ​ក្រុម​ ដែល​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​កើត​ ផ​ល្លី​ អាយុ​ជាង​៤០​ឆ្នាំ​ ជា​មេ​សន្តិសុខ​ រួម​ជា​មួយនឹង​កូនចៅ​ប្រហែល​ជិត​១០​នាក់​ ព្រួត​គ្នា​ចាប់​វាយ​អ្នក​យក​ព័ត៌មាន​រូប​នោះ​មួយ​វិទ្យុ​ទាក់ទង​បែកក្បាល​ហូរ​ឈាម​ និង​ដកហូត​យក​កាមេរ៉ា​ថត​រូប​ នៅ​ពេល​ចុះ​ទៅ​យក​

រាជធានីភ្នំពេញ​ ៖ អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​ហង្ស​មាស​ លោក​ ឡេ​ង សុវណ្ណ​សុធា​ អាយុ​៣០​ឆ្នាំ​ ត្រូវ​បាន​ក្រុម​សន្តិសុខ​ឯកជន​ហ្គា​រូ៉​ដា​មួយ​ក្រុម​ ដែល​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​កើត​ ផ​ល្លី​ អាយុ​ជាង​៤០​ឆ្នាំ​ ជា​មេ​សន្តិសុខ​ រួម​ជា​មួយនឹង​កូនចៅ​ប្រហែល​ជិត​១០​នាក់​ ព្រួត​គ្នា​ចាប់​វាយ​អ្នក​យក​ព័ត៌មាន​រូប​នោះ​មួយ​វិទ្យុ​ទាក់ទង​បែកក្បាល​ហូរ​ឈាម​ និង​ដកហូត​យក​កាមេរ៉ា​ថត​រូប​ នៅ​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ខាង​មុខ​ទីស្នាក់ការ​ទំនាក់ទំនង​រថយន្ត​ដឹក​សព​ ក្នុង​មន្ទីរ​ពេទ្យ​មិត្ដ​ភាព​ខ្មែរ​-សូវៀត​ ។​ ករណី​ក្រុម​សន្តិសុខ​ព្រួត​គ្នា​ចាប់​វាយ​អ្នក​យក​ព័ត៌មាន​ទូរ​ទស្សន៍​បែកក្បាល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០​ កក្កដា​ ។​ ​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា​ គេ​ឃើញ​បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​សន្តិសុខ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​ក្នុង​សម្លៀក​បំពាក់​ខោ​ប៉ា​រ៉ា​និង​អាវ​យឺត​ បាន​មក​ស្រែក​ដេញ​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ជាង​២០​នាក់​ដែល​គេ​ដឹង​ថា​កំពុង​តែ​មាន​បញ្ហា​រឿង​មន្ទីរពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ដឹក​សព​របស់​អ្នកជំងឺ​ម្នាក់​ដែល​ស្លាប់​ហើយ​មិន​ឱ្យ​ដឹក​ចេញ​ ហើយ​បណ្ដេញ​អ្នក​ទាំង​នោះ​ថា អ្នក​គ្មាន​ភារកិច្ច​នៅ​ទី​នេះ​ត្រូវ​ចាក​ចេញ​ ។​

ពេល​មាន​ការ​ប្រកែក​តមាត់​គ្នា​រឿង​ដឹក​សព​រវាង​សន្ដិសុខ​រូប​នេះ​និង​សាច់ញាតិ​ ស្រាប់តែ​ឃើញ​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​ហង្ស​មាស​កំពុង​លើក​កាមេរ៉ា​ថត​ក៏​បាន​ស្រែក​សម្លុត​ដោយ​សំឡេង​ខ្លាំង​ៗ​មិន​ឱ្យ​ថត​ និង​នាំ​គ្នា​ប្រវាយប្រតប់​ដណ្តើម​យក​កាមេរ៉ា​ និង​ទូរស័ព្ទ​ដៃ​ពី​អ្នក​យក​ព័ត៌​មាន​រូប​នោះ​​ ។​