ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​យុ​វជន​បែ​កថ្នាំ​ញៀន ​ស​មត្ថកិច្ច​បូជា​​នៅវត្ត​សំបួរ​​​មាស

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សព​យុវជន​​ដែល​​បែក​ថ្នាំ​ញៀន​​រ​ត់ចុះ​ពី​ផ្ទះសំណាក់​អប្សា​រារីក​​រាយ ​ក្នុង​សង្កា​ត់វាលវង់​​ ខណ្ឌ​៧មករា ត្រូវ​បាន​សមត្ថកិច្ច​សម្រេ​ចបូជា​​ហើ​យ បើ​ទោះ​បី​មិន​ទាន់​ស្គាល់​អត្តស​ញ្ញាណក៏ដោ​យ។

រាជធានី​ភ្នំ​ពេញ ៖ សព​យុវជន​​ដែល​​បែក​ថ្នាំ​ញៀន​​រ​ត់ចុះ​ពី​ផ្ទះសំណាក់​អប្សា​រារីក​​រាយ ​ក្នុង​សង្កា​ត់វាលវង់​​ ខណ្ឌ​៧មករា ត្រូវ​បាន​សមត្ថកិច្ច​សម្រេ​ចបូជា​​ហើ​យ បើ​ទោះ​បី​មិន​ទាន់​ស្គាល់​អត្តស​ញ្ញាណក៏ដោ​យ។

ប្រភព​ព័ត៌មាន​​​ឲ្យដឹង​ថា​ នៅ​វេលារ​សៀល​ថ្ងៃទី​២​២ ​កក្កដា​ សមត្ថកិច្ច​នគរបា​ល​ខណ្ឌ​៧​​មករា បាន​សម្រេចដឹ​ក​សព​យុវជ​នម្នា​ក់ ចេញ​ពី វត្ត​ស្ទឹង​មាន​ជយ័​ទៅបូជា​នៅវត្ត​សំបួរ​មាស​ហើយ ​បើ​​​​ទោះ​បី​​រ​​​ក​​អត្ត​​ស​ញ្ញា​ណ​ ​ឬសា​​ច់​ញាតិ​ជ​នរ​ងគ្រោះមិ​នទាន់ឃើញក៏ដោ​យ ហើ​យធា​​តុយុវ ​ជន​នោះ​ក៏​ត្រូវ​បានតម្កល់​​ទុក​នៅ​ទី​អាម​នោះ​ដែរ ។

គួរ​បញ្ជាក់​ថា​ យុវ​ជន​ម្នា​ក់ក្នុងចំណោម​២នាក់​​មិន​ស្គាល់​អត្តស​ញ្ញាណ ​កាល​ពីល្ងា​ចថ្ងៃទី​២០ កក្កដា​ បាន​រត់ចេ​ញពី​ផ្ទះសំ​ណាក់អ​ប្សារីក​រាយ​ឡើង ទៅ​លើ​ដំបូល​យានដ្ឋា​នជួស​ជុលរថយ​ន្តមួ​យ ប​ង្កឲ្យមាន​ការភ្ញា​ក់ផ្អើល ដែលតាមកា​រស​ន្និដ្ឋានរប​ស់សមត្ថកិច្ចថាជា​ជន​បែ​​កថ្នាំ​ញៀ​ន។ បន្ទា​ប់ពីហេតុ​ការណ៍​នោះ​កើត​ឡើង​សមត្ថ​កិច្ច​​បា​ន​នាំរូប​គេទៅសាកសួរ​​នៅ​​អធិ​ការ​​ដ្ឋាន​នគ​របា​លខណ្ឌ​៧មករា ​រហូត​យប់ជ្រៅ​បន្តិចគេ​បាន​ធ្វើអត្ត​ឃាតស​​​ម្លាប់​ខ្លួន ​ដោ​យខ្លះថា​ចង​ក ខ្លះ​ថា​បោក​ក្បាល​នឹង​ជញ្ជាំង​ ​។​

​ស​ពត្រូវ​បា​​នស​មត្ថកិច្ច​នាំ​ទៅតម្កក់​​ទុក​នៅ​វត្ត​ស្ទឹងមា​នជ័យ ដើម្បី​រង់​ចាំ​ក្រុម​គ្រួសារឬ​សាច់ញាតិ​ទៅទទួល​យកធ្វើបុណ្យតាមប្រពៃ​ណី ​។ ​ប៉ុន្តែ​នៅពេល​តម្កល់​ ​​ទុក​អស់​រយៈ​ពេល១​យប់​១ថ្ងៃ ​មិ​នទទួលបានដំណឹ​ងស​មត្ថកិច្ច​ក៏​ស​​ម្រេចនាំ​យក​ទៅបូជា​នៅវត្តសំបួរមា​សតែម្តងទៅ​ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើទំព័រ​កាសែតកោះសន្តិភាព​