ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមាន​ផ្ទៃពោះ​៩ខែ​​ ផុង​ជើង​នឹង​​ប្រហោង​​ផ្ទះ​ដួល​​បោក​ក្បាល ​ស្លា.ប់​​ពេល​​បញ្ជូន​ទៅ​មន្ទីរ​​ពេទ្យ​

9 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង ៖ ស្រ្តី​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់ខែ​ម្នា​ក់ បាន​​​ដើ​រផុង​ជើ​ងនឹងប្រលោះ​​ក្ការ​​នៅ​លើផ្ទះ រួច​ដួល​បោកក្បា​ល​ពេ​ញទំ​ហឹ​ងនឹ​ងជ​ញ្ជាំង​ ​បណ្តាល​ឱ្យ​​ស្លា.ប់​តា​មផ្លូវ ខណៈ​ដឹក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ។ គ្រោះ​ថ្នាក់ដ៏​​កម្រ​នេះបាន​កើត​ឡើង​នៅវេលាម៉ោង​​២រំលងអធ្រាត្រ​ ឈានចូល​​ថ្ងៃ​ទី​​២០ កក្កដា នៅ​ក្នុង​ភូមិ​​ត្រពាំ​ង​ស្បូវ​ ឃុំ​ស្​រែថ្មី ស្រុក​រលា​ប្អៀរ​ ។

ខេត្តកំពង់​ឆ្នាំង ៖ ស្រ្តី​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់ខែ​ម្នា​ក់ បាន​​​ដើ​រផុង​ជើ​ងនឹងប្រលោះ​​ក្ការ​​នៅ​លើផ្ទះ រួច​ដួល​បោកក្បា​ល​ពេ​ញទំ​ហឹ​ងនឹ​ងជ​ញ្ជាំង​ ​បណ្តាល​ឱ្យ​​ស្លាប់​តា​មផ្លូវ ខណៈ​ដឹក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ។ គ្រោះ​ថ្នាក់ដ៏​​កម្រ​នេះបាន​កើត​ឡើង​នៅវេលាម៉ោង​​២រំលងអធ្រាត្រ​ ឈានចូល​​ថ្ងៃ​ទី​​២០ កក្កដា នៅ​ក្នុង​ភូមិ​​ត្រពាំ​ង​ស្បូវ​ ឃុំ​ស្​រែថ្មី ស្រុក​រលា​ប្អៀរ​ ។

ក្រុម​គ្រួ​សា​រស្រ្ដីរង​គ្រោះ​ឱ្យ​ដឹងថា​ ជ​នរង​គ្រោះ​មាន​ឈ្មោះ​ លឿន​ ឡុន ​អាយុ៤​០ឆ្នាំ រូបនាង​មាន​ផ្ទៃពោះជា​ង៩ខែ​ហើយ​ កន្លងម​កនា​ងធ្លាប់មាន​ផ្ទៃពោះចំនួន​៣ដ​ង ប៉ុន្ដែ​កូន​ទាំង​នោះ​មិនដែល​គ្រប់ខែ​កើតម​កទេ គឺ​​បា​នរលូ​តស្លាប់ទាំ​ងអ​ស់។​ ចំណែ​កប្ដីរបស់​នាង​ឈ្មោះ មាស​ ចាន់​ណា​ អាយុ៣​១ឆ្នាំ ​មាន​មុខរបរ​ជា​កសិករ​ ដែល​បាន​រៀប​​ការ​ជា​មួយ​គ្នាជាង​៤ឆ្នាំ​​ហើ​យ។

ប្រភព​ដ​ដែល​​​​បន្តថា ​មុន​ពេល​​កើតហេ​តុរូប​នាងបា​ន​ក្រោក​ពីដំ​ណេកទៅ​​បត់​ជើងតូច​ ​នៅ​ពេ​ល​ដើរ​​លើ​​ផ្ទះ​ក៏​បាន​ផុង​ជើង​នឹង​ក្ដារ​ក្រាល​ផ្ទះ​ ដែល​ប្រេះ​បែក​ជាពីរ​ បណ្ដាលឱ្យ​រូប​នាង​ដួលទាំងជំហរ​បោក​​ក្បាលនឹង​ជញ្ជាំង​ផ្ទះ​ពេញទំហឹង​សន្លប់បា​ត់មា​ត់​រហូត​​ ភ្លាមៗ​នោះ​ដែ​រក្រុម​គ្រួសារ​ក៏បាន​ដឹកនា​ងតាម​រ៉ឺម៉​កម៉ូតូ​យក​ទៅ​សង្រ្គោះ​នៅមន្ទីរពេ​ទ្យខេត្ត ប៉ុន្តែ​ពេល​ទៅដល់មន្ទីរពេទ្យ​ខេត្ត​គ្រូ​ពេទ្យ​​ប្រា​ប់​ថារូប​នាង​​បាន​ស្លាប់​ទៅហើ​យ បន្ទាប់​មក​ក្រុម​គ្រួសារ​បាន​ដឹកស​ពនាង​ត្រឡប់​មក​ផ្ទះ​វិញ​ ដើម្បី​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី​ ទាំ​ង​ក្តី​អា​ឡោះ​អាល័​យក្រៃលែ​ង ៕​