ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យុវ​វ័យ​សម្តែង​ក្បាច់​រាំ Flash Mob ក្នុងរឿង “Step Up: All In”

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​រាំ​ជុំ​គ្នា​​ជា​ក្រុម​បែប Flash Mob មួយ​បាន​រៀបចំឡើង​ដោយ​ក្រុម​ក្មេង​យុវ​វ័យ​នៅសួន​ច្បារ​មុខវត្ត​បទុម ក្បែរ​មាត់​ទន្លេ​ កាល​ពីថ្ងៃ​អាទិត្យ ទី​២០ កក្កដា ២០១៤ ។

គោល​បំណង​ក្នុង​ការ​រៀប​ចំ​​​ការ​រាំ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពីខ្សែ​ភាព​យន្ត​ថ្មី​របស់​​ហូលីវូដ រឿង “Step Up: All In” ដែល​ជាខ្សែ​ភាពយន្ត​មួយ​ផ្តោត​សំខាន់​​ជាពិសេសចំពោះការរាំ ។ ការរាំ​នេះ នឹង​

រាជធានីភ្នំពេញ ៖ ការ​រាំ​ជុំ​គ្នា​​ជា​ក្រុម​បែប  Flash Mob មួយ​បាន​រៀបចំឡើង​ដោយ​ក្រុម​ក្មេង​យុវ​វ័យ​នៅសួន​ច្បារ​មុខវត្ត​បទុម ក្បែរ​មាត់​ទន្លេ​ កាល​ពីថ្ងៃ​អាទិត្យ ទី​២០ កក្កដា ២០១៤ ។

គោល​បំណង​ក្នុង​ការ​រៀប​ចំ​​​ការ​រាំ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពីខ្សែ​ភាព​យន្ត​ថ្មី​របស់​​ហូលីវូដ រឿង  “Step Up: All In” ដែល​ជាខ្សែ​ភាពយន្ត​មួយ​ផ្តោត​សំខាន់​​ជាពិសេសចំពោះការរាំ ។ ការរាំ​នេះ នឹង​មាន​ជា​បន្ត​បន្ទាប់​​នៅសប្តាហ៍​ក្រោយៗ តាម​ផ្សារ​ទំនើប​ផ្សេង​ទៀត​ដូចជា ផ្សារ​ទំនើប​សូរិយា ផ្សារ​ទំនើប AEON ។

“Step Up”  ដែល​ជា​ភាព​យន្ត​ជា​ស៊េរី​ដ៏​ល្បី​ល្បាញ​របស់​អាមេរិក និង​ចេញ​វគ្គ​ទី​៥ មាន​ចំណង​ជើងថា  “Step Up: All In” នៅដើម​ខែ​សីហា ខាងមុខនេះ​ហើយ ។ ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ “Step Up”  តែង​តែ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​រំភើប​ជាមួ​យ​ក្បាច់​រាំ​ពិសេសៗ​របស់​តួអង្គ​ដែល​សុទ្ធ​តែ​ជា​អ្នក​មាន​ជំនាញ​ផ្នែក​រាំ និង​មាន​រូប​រាង​ស្រស់​សង្ហា ។ ដោយ​ឡែក​វគ្គ​ថ្មី ដែល​មាន​ចំណង​ជើង  “Step Up: All In” នឹង​ប្រមូល​ផ្តុំ​ដោយ​​តារា​ល្បីៗ​នៅវគ្គ​មុនៗ Ryan Guzman, Briana Evigan, Alyson Stoner និង​ Adam Sevani ជាដើម ។ អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ដ៏​ស្វិត​ស្វាញ​មួយ​ដែល​អាច​កំណត់​ពីអនាគត​ និង​អាជីព​របស់​ពួកគេ ។  “Step Up: All In” នឹង​មានបញ្ចាំង​ដំណាល​គ្នា​ទាំង​នៅ​អាមេរិក និង​ប្រទេស​កម្ពុជា នៅដើម​ខែសីហា ខាង​មុខ​នេះ។ គ្រប់​វគ្គ​នីមួយៗ​នៃខ្សែ​ភាព​យន្ត “Step Up” សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងច្រើន​លើស​លប់​ជាមួយចំណូល​រាប់​រយ​លាន​ដុល្លារ ។ ចាំមើល  “Step Up: All In” នេះ​ តើ​នឹង​អស្ចារ្យ​យ៉ាង​ណាដែរ? កុំភ្លេច​តាម​ដាន​​ទស្សនា​ទាំង​អស់​គ្នា​នៅរោងភាព​យន្ត Platinum Cineplex, រោងភាព​យន្ត Legend Cinema  និង​រោងភាព​យន្ត  Major Cineplex ៕