ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ជា​​ហេតុ​ផល​​ធ្វើ​ឱ្យ​កម្ពុជា​​ពិបាក​ចូល​រេញ​ ​MMA?

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មក​ទល់​ពេល​នេះ ស្ថាប័ន One Fighting Championship (One FC)​ ដែល​ជា​ស្ថាប័ន​ប្រដាល់​ក្បាច់គុន​ចម្រុះ MMA​ ដ៏​ល្បីល្បាញ​នៅ​ទ្វីបអាស៊ី​កាន់តែ​បើក​ទូលាយ​យ៉ាង​ខ្លាំង​ឱ្យ​កីឡាករ​កម្ពុជា​មានឱកាស​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ប្រដាល់​ដាក់​ទ្រុង​អន្តរជាតិ​របស់​ខ្លួន​ ។​ ជាមួយនឹង​ភាព​រីក​ចម្រើន​​នៃ​វិស័យ​ប្រដាល់​នា​ពេល​ចុង​ក្រោយ​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ថា​ ហេតុ​អ្វី​បានជា​កីឡាករ​កម្ពុជា បែរ​ជា​មិន​មាន​សមត្ថភាព​ប្រកប​ដោយ​ស្ដង់ដា​ក្នុង​ការ​ប្រកួត​ដាក់​ទ្រុង​ MMA​ នេះ​ទៅ​វិញ​ ?​

រាជធានីភ្នំពេញ​ ៖ មក​ទល់​ពេល​នេះ ស្ថាប័ន One Fighting Championship (One FC)​ ដែល​ជា​ស្ថាប័ន​ប្រដាល់​ក្បាច់គុន​ចម្រុះ MMA​ ដ៏​ល្បីល្បាញ​នៅ​ទ្វីបអាស៊ី​កាន់តែ​បើក​ទូលាយ​យ៉ាង​ខ្លាំង​ឱ្យ​កីឡាករ​កម្ពុជា​មានឱកាស​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ប្រដាល់​ដាក់​ទ្រុង​អន្តរជាតិ​របស់​ខ្លួន​ ។​ ជាមួយនឹង​ភាព​រីក​ចម្រើន​​នៃ​វិស័យ​ប្រដាល់​នា​ពេល​ចុង​ក្រោយ​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ថា​ ហេតុ​អ្វី​បានជា​កីឡាករ​កម្ពុជា បែរ​ជា​មិន​មាន​សមត្ថភាព​ប្រកប​ដោយ​ស្ដង់ដា​ក្នុង​ការ​ប្រកួត​ដាក់​ទ្រុង​ MMA​ នេះ​ទៅ​វិញ​ ?​

កាលពី​ថ្ងៃ​ទី​១៤​ កក្កដា​កន្លង​ទៅ​ លោក Franklin​ ជា​កីឡាករ​ល្បីឈ្មោះ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ក្បាច់គុន​ចម្រុះ​របស់ MMA និង​ជា​អនុប្រធាន​ស្ថាប័ន One​ FC​ មក​ពី​សហរដ្ឋ​អាមេរិក​ បាន​ចុះ​មក​ដល់​កម្ពុជា​ដោយ​បាន​ទាំង​បណ្ដុះបណ្ដាល​ក្បាច់គុន​ចម្រុះ​ MMA​ មួយ​ចំនួន​រួច​មក​ហើយ​ដល់​កីឡាករ​ខ្មែរ​ចំនួន​២០​រូប​នៅ​ក្នុង​សណ្ឋាគារ​ណា​ហ្គា​វើល​ ។​ ដំណើរ​ចុះ​មក​កាន់​កម្ពុជា​របស់​មន្ត្រីជាន់ខ្ពស់​​ One​ FC​ នេះ​គឺ​បន្ទាប់​ពី​មើលឃើញ​ថា​ វិស័យ​កីឡា​ប្រដាល់​របស់​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ប៉ុន្តែ​បែរជា​ខ្វះ​ធនធាន​អ្នកមាន​សមត្ថភាព​ពិត​ប្រាកដ​ដើម្បី​ឡើង​ប្រកួត​ដាក់​ទ្រុង​ដែល​ពិភព​​​លោក​ហាក់​មានការ​ចាប់អារម្មណ៍​ជាង​ប្រដាល់​សាកល​និង​សេរី​នា​ពេល​នេះ​ ។​

កន្លង​មក​ ស្ថាប័ន​One​ FC​ បាន​ផ្ដល់​ឱកាស​ដល់​កីឡាករ​កម្ពុជា​ជា​ច្រើន​រូប​មក​ហើយ​ឡើង​ប្រកួត​ប្រដាល់​ដាក់​ទ្រុង​លើ​រេញ MMA នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ហ្វ៊ីលី​ពី​ន​ សិង្ហ​បុរី​ និង​ម៉ា​ឡេស៊ី​ ប៉ុន្តែ​គ្រប់ការ​បញ្ជូន​កីឡាករ​ខ្មែរ​ទៅ​កាន់​ព្រឹត្តិការណ៍​នោះ​គឺ​មិន​មាន​អ្នក​ណា​ម្នាក់​ទទួល​ជ័យជម្នះ​ទេ​ បើ​ទោះជា​កីឡាករ​ដែល​បាន​បញ្ជូន​ទៅ​នោះ​សុទ្ធសឹងតែ​ជា​ជើង​ខ្លាំង​ដែល​នៅ​ក្នុងស្រុក​ស្ទើរតែ​គ្មាន​ដៃគូ​ ។ យ៉ាងណា​ក៏​ដោយ​ ស្ថាប័ន​នេះ​ ក៏​បាន​កោត​សរ​សើរ​ចំពោះ​វិស័យ​កីឡា​ប្រដាល់​នៅ​កម្ពុជា​ផង​ដែរថា​មានការ​រីក​ចម្រើន​ផុលផុស​គួរ​ជាទី​មោ​ទ​នៈ​ដែល​ស្ទើរតែ​នៅ​ប្រទេស​ខ្លះ​មិន​មាន​សន្ទុះ​ខ្លាំងក្លា​ដូច​ ។​ ក្នុង​នោះ​កីឡាករ​ឃីម​ ឌី​ម៉ា ក៏​ក្លាយជា​មុខសញ្ញា​នៃ​ការ​សរសើរ​ផង​ដែរ​ បើ​ទោះជា​ការ​ប្រកួត​ទាំង​៣​លើក​របស់​គេ​គឺ​ចាញ់​ទាំង​បី​លើក​ និង​បាន​ជាប់ចោទ​រឿង​វាយ​ខុស​លក្ខន្តិកៈ​ដែល​នាំ​ឱ្យ​មាន​ចម្រូងចម្រាស​ម្ដង​ផង​នោះ​ ។

 មន្ត្រី​ One​ FC បញ្ជាក់​មុន​ការ​ចាកចេញ​ថា បើ​មានការ​ជំរុញ​គ្រប់គ្រាន់​ កីឡាករ​កម្ពុជា​សុទ្ធ​តែ​ជា​ធនធាន​ ដែល​មាន​សមត្ថភាព​ឡើង​រេញ​MMA​ ។​ យោង​តាម​ការ​វិភាគ​មន្ត្រី​រូប​នេះ ទំនង​ជា​ចង់​និយាយ​ទៅ​លើ​ហេតុ​ផល​ដែល​កីឡា​ករ​កម្ពុជា​មិន​មាន​លទ្ធភាព​បំពាក់បំប៉ន​ខ្លួន​ពួក​គេ ឱ្យ​មានគុណ​ភាព​គ្រប់គ្រាន់​ ព្រោះតែ​បញ្ហា​ប្រាក់​កម្រៃ​ដែល​បង្ខំ​ឱ្យ​ពួក​គេ​វក់វី​នឹង​ការងារ​ប្រើ​កម្លាំង​នៅ​ខាងក្រៅ​ដើម្បី​ជីវិត​ច្រើន​ជាង​ ។​ ដូច​គ្នា​ដែរ​កីឡាករ​ភាគច្រើន​ក៏​ធ្លាប់​បញ្ជាក់​ដែរ​ថា បើ​ការ​ប្រដាល់​អាច​ឱ្យ​គេ​មាន​ជីវភាព​មួយ​ល្អ​ប្រសើរ​គឺ​គ្មាន​អ្នក​ណា​ចេញ​ឆ្ងាយ​ពី​ការ​ហ្វឹកហាត់​នោះ​ដែរ​ បើ​តាម​តែ​ចិត្ដ​ស្រឡាញ់​ប្រដាល់​​នោះ​ ។ ក្រុម​គ្រូបង្វឹក​មួយ​ចំនួន​បាន​បញ្ជាក់​ប្រាប់​កោះ​សន្ដិភាព​ដោយ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ថា កីឡាករ​នៅ​ស្រុក​ខ្មែរ​មិន​អាច​ខ្លាំង​ដូច​ការ​ចង់បាន​នោះ​ទេ ដោយសារ​ប្រាក់​ចំណូល​តិច​ បញ្ហា​ខ្សែ​ទុយោ​ក្នុង​ការ​ផ្គូ​ផ្គង​មាន​មិន​ចេះ​អស់​ បញ្ហា​ថ្លៃ​ទឹកតែ​តាម​ថ្នាក់ៗ​ដើម្បី​បាន​ប្រកួត​គូ​ល្អ​ និង​មួយទៀត​គឺ​បញ្ហា​ខ្ជះខ្ជាយ​របស់​កីឡាករ​ខ្លួនឯង​ផ្ទាល់​តែ​ម្ដង​។​

មួយ​ចំនួន​ធំ​នៃ​កីឡាករ​សំអាង​ថា​​បាន​ចំណូល​តិច គិត​តែ​ជ្រើស​យក​មធ្យោបាយ​ផឹក​មុន​ និង​ក្រោយ​ការ​ប្រកួត​ដើម្បី​កុំ​ឱ្យ​ចំណាយ​ថ្លៃ​មើលខ្លួន​បំបាត់​ការ​ឈឺ​សាច់​ ។​ ក្នុង​នោះ​បញ្ហា​ប្រាក់​ចំណូល​មន្ត្រី​ប្រចាំ​សហព័ន្ធ​មិន​មាន​តុល្យភាព​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​ប្រដាល់​ក៏​ជា​កត្តា​ធ្វើ​ឱ្យ​ការ​ផ្ទេរ​ចំណេះដឹង​ពី​គ្រូបង្វឹក​ទៅ​សិស្ស​ក្លាយជា​បញ្ហា​ចោទ​ផង​ដែរ​ ។ លោក​តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ បាន​ទទួលស្គាល់​ចំពោះ​បញ្ហា​ខាងលើ​ ប៉ុន្តែ​លោក​ថា​នោះ​គឺ​បណ្ដាល​មក​ពី​ចំណូល​ជាក់ស្ដែង​ដែល​បាន​ពី​ក្រុមហ៊ុន​ និង​ទូរ​ទស្សន៍​ដែល​រៀបចំ​ការ​ប្រដាល់​មិន​អាច​ឱ្យ​សហព័ន្ធ​ដំឡើង​ប្រាក់​កម្រៃ​ដល់​កីឡាករ​ និង​ក្រុម​មន្ត្រី​ការងារ​បាន​តែ​ប៉ុណ្ណោះ​ ។​

យ៉ាងណា​ក៏​ដោយ​ លោក​បាន​ស្វះ​ស្វែងរក​ក្រុមហ៊ុន​ឱ្យ​រៀបចំ​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​​និង​រក​ប្រភព​ពង្រីក​ការ​ប្រដាល់​ឱ្យ​បាន​ច្រើន​សង្វៀន​ដើម្បី​ឱ្យ​កីឡា​ករ​​ និង​មន្ត្រី​ទាំងមូល​មានការ​ងារ​ច្រើន​ធ្វើ​​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ ។​ លោក​នៅ​តែ​មាន​ជំនឿ​ថា​ ធន​ធាន​កីឡាករ​ប្រដាល់​នៅ​កម្ពុជា​នឹង​ល្អ​ប្រសើរ ដែល​ចង់​សំដៅ​ថា​ ពួក​គេ​នឹង​ចូលខ្លួន​លើ​រេញ One FC​ ប្រកបដោយ​សមត្ថភាព​ស្ដង់ដា​ ៕