ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ែន សុផានី មិនទាន់​ច្បាស់​រឿង​មង្គល​ការ​ជា​មួយ​ប្រុស​ស្នេហ៍​ខុស​វ័យ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យូរ​មក​ហើយ​ដែល​តារា​សម្តែង​ជើង​ចាស់​នៅ​តែ​មាន​ទី​ផ្សារ​ក្នុង​សិល្បៈ​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​តារា​ចម្រៀង ​ម៉ារ៉ា ប៊ុណ្ណា យ៉ាង​បើក​ចំហរ​ក្រោយ​ពេល​ផ្តាច់​ស្នេហ៍​ជាមួយ​កំលោះ​​អភ័ព្វស្នេហ៍ ឆោម ប៊ុនយ៉ុង ។ ស្នេហា​​ថ្មីខុសវ័យ​រវាង​អ្នក​នាង​ ប៉ែន សុផានី និង​តារា​ចម្រៀង ម៉ារ៉ា ប៊ុណ្ណា នៅតែ​មិនទាន់​អាច​ឆ្លង​ដល់​ការ​ក្រាប​ក្បាល​សំពះ​ផ្ទឹម​ ទោះ​ជា​យល់​ចិត្ត​គ្នា​ស៊ី​ជម្រៅ​ក៏ដោយ ។ ភាពប្រសើរ​ឡើង​នៃ​ចំណង​ស្នេហ៍​ខុសវ័យ​នេះ នៅតែ​ធ្វើ​ឱ្យ​អ្នក​នាង ប៉ែន សុផានី មិន​ហ៊ានកំណត់​ពេល​រៀប​ការ ខណៈ​ដែល​អ្នក​នាង​នៅតែខ្លាច​ដូចស្នេហ៍​អតីត​កាល ។

អ្នក​នាង ប៉ែន សុផានី តាំង​ពី​បាន​កំលោះ​មុខខ្មែរ​អង្គរ​សម្បុរ​ខ្មៅស្រអែម លោក​ម៉ារ៉ា ប៊ុណ្ណា ធ្វើជាគូស្នេហ៍​ថ្មី​មក​ហាក់​មិន​បាន​ធ្វើ​ឱ្យ​តារា​សម្តែង​ជើង​ចាស់​រូប​នេះ មាន​ភាព​លាក់​បាំង​ពីគេឯង​សោះ​ឡើយ ពោល​គឺ​ឱ្យតែ​ទៅ​ណា​មក​ណា​ពួក​គេទាំង​២​បាន​បណ្តើរគ្នា​ទៅវិញ​ទៅ​មក​គ្រប់​ពិធី​សំខាន់​នានា ដែល​បាន​កើត​ឡើង​ក្នុងពិភព​​សិល្បៈ ។ លើស​ពី​នេះ អ្នក​នាង សុផានី និង​លោក​ម៉ារ៉ា ប៊ុណ្ណា នៅតែ​មិន​ខ្លាច​ការ​លើក​ឡើង​ពីការ​ជជីក​សួរនាំ​របស់​អ្នក​ស្គាល់​នាង ឬ​អ្នក​សារ​ព័ត៌​មាន​ឡើយ ដោយប្រាប់​លឿនៗថា ពួកគេ​ជា​គូស្នេហ៍​បាន​យល់ចិត្តគ្នា​ច្រើន​គួរសម ទើប​បាន​ជា​អាច​ចង​ក្រង​កម្រង​ស្នេហ៍​តាំង​ពី​ជំហាន​ដំបូង​រហូតដល់​​អាច​រាប់​អាន​គ្នា​មកទល់​ពេល​នេះ ។ ក្រៅ​ពី​នោះ​កន្លង​មក គេ​ឃើញ​លោក​ម៉ារ៉ា ប៊ុណ្ណា ដែល​បាន​ឆក់​យក​បេះដូង​អ្នក​នាង ប៉ែន សុផានី ឱ្យបាក់​ទន់​​ហ៊ាន​ស្រឡាញ់​​វិញ​នោះ តែង​តែ​ចិញ្ចឹម​ចិត្ត​ចង់​ធ្វើ​ជា​គូ​អនាគត ឬ​ជា​​ស្វាមី​ល្អ​ដល់​អ្នក​នាង ប៉ែន សុផានី ថែម​ទៀត​ផង ប្រសិន​បើ​អ្នក​មេម៉ាយ​​នៅ​តែ​​មានសម្រស់​រូប​នេះ ឯក​ភាព​ធ្វើ​ជា​ភរិយា​នាពេល​​ខាង​មុខ​​មែន​នោះ ។ ទោះ​យ៉ាងណា ចំណង​ស្នេហ៍​នេះ មិន​ត្រូវបាន​អ្នក​នាង ប៉ែន សុផានី បាន​ឯក​ភាព​លើក​យក​សំណើរ​របស់​ម្ចាស់​ចិត្ត​​នាង​​លោក​ម៉ារ៉ា ប៊ុណ្ណា មក​ដក់​ក្នុង​ចិត្ត​ធ្វើការ​​ពិចារណា​វែក​ញែក​ឱ្យ​បាន​ល្អិត​ល្អន់​សម្រាប់​ផែនការ​គូ​អនាគត​ឡើយ ។ អ្នក​នាង ប៉ែន សុផានី នៅតែគិតថា រឿង​អតីត​កាល​ដែល​ធ្លាប់​កើតមាន​ជា​គូស្នេហ៍​ចាស់ (ឆោម ប៊ុនយ៉ុង) ដែល​បាន​សាង​ឡើង​ជាមួយគ្នា​មាន​នូវរូបភាព​អនុស្សាវរីយ៍​ច្រើន​គួរ​ជា​ទីទុក​ចិត្តនោះ​ តែ​នៅទីបំផុត​ស្រាប់តែត្រូវ​ក្លាយទៅ​ជា​រឿង​ដាច់​ដោចគ្នា​ស្ទើរ​តែ​មិន​គួរ​ឱ្យ​ជឿ ដោយ​ម្នាក់ៗ​បាន​ត្រឹមតែ​ដើរ​ផ្លូវម្នាក់​ម្ខាង សល់តែ​ស្នាម​អតីតកាល  ទើប​ដំណាក់​កាល​កំពុងតែ​សាង​ស្នេហា​ថ្មី​ជា​មួយ​មនុស្ស​​ថ្មី នាដំណាក់​កាល​នេះ មិន​ត្រូវបាន​អ្នក​នាង​ ប៉ែន សុផានី គិតដល់​បញ្ហា​រៀប​ការ​នោះ​ទេ ព្រោះ​តែ​រឿង​ចាស់​នោះ​បានរំខាន​ការគិត​ពី​ចំណុច​ល្អ ទើប​បាន​ជា​អ្នក​នាង​ចេះតែទុក​ពេល​ឱ្យទៅ​តាមដំណើរ ហើយអាចរៀប​ការ ឬ​មិន​បាន​រៀបការ​ស្រេច​លើពេល​វេលា​ជា​អ្នក​កំណត់​ទៅវិញ​ចុះ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព