ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ទោសម្ចាស់ហាងម៉ាស្សានិងកោសជប់(១៦៨) ដាក់ពន្ធនាគារ២ឆ្នាំ៦ខែ តែអនុវត្ត១ឆ្នាំ ២ខែក្នុងពន្ធនាគារ ទោសសល់ពីនេះព្យួរ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​​ជួន សុខ​រាសី ​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ កាលពី​ថ្ងៃទី២១ ​កក្កដា ​២០១៤ បានសម្រេច​ផ្តន្ទា​ទោស​ជនជាប់​ចោទ​ឈ្មោះ ​ទ្រី តិច ​ភេទប្រុស អាយុ៤៥ឆ្នាំ ​ជាម្ចាស់​ហាងម៉ាស្សា និង​កោសជប់​យីហោ១៦៨​ ​ដាក់ពន្ធនា​គារចំនួន២​ឆ្នាំ និង៦ខែ តែ​ទោស​នេះ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនា​គារ​ត្រឹមតែ១​ឆ្នាំ និង២ខែ ទោស​សល់​ពីនេះ​ព្យួរ​​។

ចៅ​​ក្រមក៏​បាន​បញ្ជា​ដែរ​ថា តុលាការ​​មិនអនុញ្ញាត​​ឲ្យជន​ជាប់ចោទ​​ខាងលើនេះ​បើករបរម៉ាស្សា​ និងកោសជប់​នេះ​ក្នុងរយៈ​ពេល៥ឆ្នាំ។​ ​តុលា​ការ​បាន​អះ​អាងថា បន្ទាប់ពី​សវនា​ការជា​សាធារណៈ​កាលពីថ្ងៃ​ទី២៤ ​មិថុនា ​២០១៤កន្លងទៅនេះ តុលាការ​បានស្តាប់​ចម្លើយ​របស់ជន​ជាប់ចោទ ​សាក្សី និងវត្ថុ​តាង ព្រម​ទាំង​ភាគីពាក់ព័ន្ធ​នានាររួច​មកតុលាការ​បានរកឃើញ​កំហុស​របស់ជន​ជាប់ចោទ​ពីបទ «សញ្ចារកម្ម»​ករណី​បើក​ហាង​ម៉ាស្សា​ និងកោស​ជប់​បង្កប់​សេវាបម្រើ​ផ្លូវភេទ​ពិតប្រាកដ​មែន។

ម្ចាស់​ហាងម៉ាស្សា​ និងកោសជប់​យីហោ​(១៦៨)​ ស្ថិតក្នុងសង្កាត់​ទូលទំពូង​ទី២ ខណ្ឌ​​ចំការ​មន ត្រូវ​បានចាប់ខ្លួន​​កាល​ពី​ខែ​កុម្ភៈ ​​២០១៤ បន្ទាប់ពី​ប៉ូលិសចុះ​បង្ក្រាបដល់​ទីតាំងម៉ាស្សា​នេះតែម្តង៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព