ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​​ប្រុស​អាយុ​9​ឆ្នាំរៀប​ការ​ជាមួយ​ស្ត្រី​វ័យ​62​ឆ្នាំ​

9 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរ​ទេស​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា​ ២០១៤​ ផ្សាយ​ថា​ ក្មេង​ប្រុស​សាណេ​ឡេ​ ម៉ាស៊ី​ឡេឡា​ អាយុ​៩​ឆ្នាំ បាន​រៀប​ការ​ជាមួយ​​ស្ត្រី​​ឈ្មោះ​ហេឡែន​ សាបានគូ​ អាយុ​៦២​ឆ្នាំ​ ជា​លើក​ទី​២​ ក្រោយពី​អ្នក​ទាំងពីរ​បាន​រៀប​ការ​តាម​ទំនៀម​ទម្លាប់​​ម្តង​មក​ហើយ​កាលពីថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​​ឆ្នាំ​មុន​​ ។​

សារ​ព័ត៌​មាន​បរ​ទេស​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា​ ២០១៤​ ផ្សាយ​ថា​ ក្មេង​ប្រុស​សាណេ​ឡេ​ ម៉ាស៊ី​ឡេឡា​ អាយុ​៩​ឆ្នាំ បាន​រៀប​ការ​ជាមួយ​​ស្ត្រី​​ឈ្មោះ​ហេឡែន​ សាបានគូ​ អាយុ​៦២​ឆ្នាំ​ ជា​លើក​ទី​២​ ក្រោយពី​អ្នក​ទាំងពីរ​បាន​រៀប​ការ​តាម​ទំនៀម​ទម្លាប់​​ម្តង​មក​ហើយ​កាលពីថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​​ឆ្នាំ​មុន​​ ។​

អ្នក​ស្រី​ហេឡែន​ សាបានគូ​ ​មាន​កូន​​៥​នាក់​ពី​២៨​ ដល់​៣៨​ឆ្នាំ​ ។​ បន្ទាប់​ពី​​​រៀប​អាពាហ៍​ពិពាហ៍​រួច​កាល​ពីឆ្នាំ​មុន​​ អ្នក​ទាំងពីរ​បាន​រស់​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា​ជា​លក្ខណៈ​ធម្មតា ។​ មូល​ហេតុ​ដែល​នាំ​ឱ្យ​​ក្មេង​ប្រុស​សាណេឡូ​ ម៉ាស៊ី​ឡេឡា រៀប​ការ​ជា​លើក​ទី​ពីរ​ គឺ​ដោយ​សារ​លោ​កតា​របស់​គេ​ដែល​បាន​ស្លាប់​ទៅ​ហើយ​ពន្យល់​សប្តិ​ប្រាប់​ឱ្យ​គេ​រៀប​ការ​ម្តង​ទៀត​ ព្រោះ​នៅ​ពេល​គាត់​នៅ​មាន​ជីវិត​មិនបាន​រៀប​ការ​ទេ ។​ ដោយ​សារ​បែប​នោះ​ហើយ​ក្រុម​គ្រួសារ​ និង​ក្មេង​តូច​ព្រម​ព្រៀងគ្នា​រៀបចំ​ពិធី​មង្គល​ការ​ជា​លើក​ទី​២​ ព្រោះ​មាន​ជំនឿ​ថា​ បើ​មិន​ធ្វើ​ដូច្នេះ​ទេ វិញ្ញាណ​របស់​លោក​តា​នឹង​នាំ​ក្មេងប្រុស​ម៉ាស៊ី​ឡេឡា​​ ទៅ​នៅ​ជា​មួយ​ មាន​ន័​យថា​ គេ​នឹង​ស្លាប់​មិន​ខាន ។​
ពិធី​រៀប​មង្គល​ការ​រៀបចំ​ឡើង​នៅ​​ភូមិ​ស៊ីម​ហាំង​វ៉េ​ ក្រុង​ម៉ា​ភូម៉ា​ឡាង​កា​ ភាគ​ខាង​កើត​អាហ្វ្រិក​ខាង​ត្បូង ។​ ក្មេង​ប្រុស​ម៉ាឡេស៊ី​ឡេឡា​ ជាកូន​កំលោះ​ស្ថិត​ក្នុង​ឈុត​​សម្លៀក​បំពាក់​ពណ៌​ប្រផេះ​​បាន​ថើប​កូន​ក្រមុំ​ហេឡែន​ ស្ថិត​ក្នុង​ឈុត​កូន​ក្រមុំ​ពណ៌​ស​ ។​

ពិធី​អាពាហ៍​ពិពាហ៍​នោះ​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិ​យស​ប្រហែល​១០០​នាក់​ ។ លោក​អាល់​ហ្វ្រេដ​ សាបាន​គូ​ អាយុ​៦៦​ឆ្នាំ​ ជាប្តី​របស់​អ្នក​ស្រី​ហេឡែន​ ក៏បាន​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ ដោយ​លោក​ជួយ​ចាត់​ចែង​ពិធី​រៀប​ការ​នោះ​ទៀត​​ផង ។​ក្មេង​​ប្រុស​ម៉ាស៊ី​ឡេឡា​ និយាយ​ថា​ នៅ​ពេល​ដែល​គេ​ធំ​ឡើង​ គេ​នឹង​រៀប​ការ​ជាមួយ​កូន​ក្រមុំ​ដែល​​មានអាយុ​ប្រហាក់​ប្រហែល​គ្នា​ ។

ទោះ​បី​ជា​រូបគេ​បានរៀប​ការ​ជាមួយ​អ្នក​ស្រី​ហេឡែន​ ក៏​ដោយ បុ៉ន្តែ​គេនៅតែ​ទៅ​សាលា​រៀន ។​ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​រូបគេ​ជ្រើស​យក​អ្នក​ស្រី​ហេឡែន​ ជា​កូន​ក្រមុំ​ ព្រោះ​រូបគេ​ពេញ​ចិត្ត​ ​គាត់​ ទោះ​បី​​មិនបាន​រស់​នៅ​រួម​គ្នា​ជា​រៀង​រហូត​ក៏​ដោយ ។​ រូប​គេ​បាន​ជួប​អ្នក​ស្រី​ហេឡែន​ នៅ​ក្បែរ​កន្លែង​​ចោលសំរាម​​ដែល​ជា​កន្លែង​ម្តាយ​របស់​គេ​ធ្វើ​ការ​ ៕​