ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សុជាតិ​ សប្បាយ​ចិត្ត​ពេល​បានគូថ្មីជាភេទទី៣

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រោយ​បែក​បាក់​គូ​អាពាហ៍​ពិពាហ៍​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ អ្នក​នាង​គង់​ សុជាតិ​ បាន​គូ​ថ្មី​គឺ​លោក​ជា​ វិបុល​ ដែល​ទើប​តែ​រៀប​ការ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ប៉ុន្ដែ​ឥឡូវ​នេះ​នាង​បាន​គូ​ថ្មី​ម្នាក់​ទៀត​ហើយ​ ។ គូថ្មី​របស់​អ្នក​នាង​គង់​ សុជាតិ​ ជា​ភេទ​ទី​បី​ពុំ​មែន​បុរស​ពេញ​លក្ខណៈ​ទេ​ តែ​នាង​បែរ​ជា​សប្បាយ​ចិត្ដ​ទៅ​វិញ​ ។​

រាជធានីភ្នំពេញ​ ៖ ក្រោយ​បែក​បាក់​គូ​អាពាហ៍​ពិពាហ៍​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ អ្នក​នាង​គង់​ សុជាតិ​ បាន​គូ​ថ្មី​គឺ​លោក​ជា​ វិបុល​ ដែល​ទើប​តែ​រៀប​ការ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ប៉ុន្ដែ​ឥឡូវ​នេះ​នាង​បាន​គូ​ថ្មី​ម្នាក់​ទៀត​ហើយ​ ។ គូថ្មី​របស់​អ្នក​នាង​គង់​ សុជាតិ​ ជា​ភេទ​ទី​បី​ពុំ​មែន​បុរស​ពេញ​លក្ខណៈ​ទេ​ តែ​នាង​បែរ​ជា​សប្បាយ​ចិត្ដ​ទៅ​វិញ​ ។​

តើ​គូ​ថ្មី​ភេទ​ទី​បី​របស់​ពិធី​ការិនី​នៅ​ក្នុង​កម្មវិធី​ «សំនៀង​ចែង​ចាំង​»​ អ្នក​នាង​គង់​ សុជាតិ​ ជា​នរ​ណា​ ?​
កម្មវិធី​ប្រឡង​ចម្រៀង​«​សំនៀង​ចែងចាំង​»​របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធី​អិន​​នឹង​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ។​ ដើម្បី​ផ្លាស់​ប្តូរ​កម្មវិធី​ឱ្យ​កាន់តែ​ប្លែក​ អ្នក​រៀបចំ​បាន​ឱ្យ​តារា​ចម្រៀង​ភេទ​ទី​បី​រ៉ូ​លី​ន​ ធ្វើ​ជា​ពិធីករ​ជាមួយ​ពិធី​ការិនី​គង់​ សុ​ជាតិ​ ។​ លោក​សុខ​ វិសាល​ អ្នក​រៀបចំ​កម្មវិធី​ប្រលង​ចម្រៀង​«​សំនៀង​ចែងចាំង​»​កាល​ពី​ពេល​ ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា​ ចាប់ពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទៅ​គណៈកម្មការ​ដាក់​ពិន្ទុ​ឱ្យ​បេក្ខជន​មាន​ចំនួន​៤​នាក់​ដដែល​ គឺ​អ្នក​នាង​ម៉េ​ង​ កែ​វ​ពេ​ជ្ជ​តា​ លោក​រិទ្ធី​ ស័ក​ លោក​សូ​ ស្រណោះ​ និង​កញ្ញា​ ហង្ស​ សុជា​តា​ ។​

អ្វី​ដែល​ប្លែក​គឺ​ដាក់​ពិធីករ​ម្នាក់​ទៀត​ភេទ​ទី​៣​គឺ​កញ្ញា​រ៉ូ​លីន​ ។​ ការ​ដាក់រ៉ូលីន​ ព្រោះ​ជា​តា​រា​មាន​សមត្ថភាព​ប្លែក​ខុស​ពី​គេ​ច្រើន​មុខ​កម្រ​នឹង​រក​ ហើយ​ចេះ​កំប្លុកកំប្លែង​គួរ​ឱ្យ​ចូល​ចិត្ត​ សង្ឃឹម​ថា​រឹត​តែ​ធ្វើ​ឱ្យ​កម្មវិធី​រីករាយ​​និង​កុំ​ឱ្យ​ស្ងាត់​ដូច​វគ្គ​ទី​១​ ។​ លោក​សុខ​ វិសាល​ ចង់​ឱ្យ​រ៉ូលីន​បង្ហាញ​សមត្ថ​ភាព​ថ្មី​ ក្នុង​តួនាទី​ថ្មី​ មាន​ភាព​ខុស​គេ​ ដែល​កម្មវិធី​ផ្សេង​ទៀត​រ៉ូ​លីន​ មិន​ធ្លាប់​ធ្វើ​ ។​ លើស​ពី​នេះ​ មាន​សាច់​រឿង​ខ្លះ​ឱ្យ​រ៉ូលីន​សម្តែង​ដើម្បី​ឱ្យ​ត្រូវ​ជាមួយ​កម្មវិធី​ និង​ប្លែក​ថែម​ទៀត​ ។​

ចំពោះ​ការ​ស្លៀកពាក់​នោះ​ អ្នក​រៀប​ចំ​កម្មវិធី​ទុក​ឱ្យ​រ៉ូ​លី​ន​មាន​សេរី​ភាព​អត់​ហាម​ទេ​ ឱ្យ​តែ​ទទួលយក​បាន​ ។​ រ៉ូ​លី​នអាច​តែង​ជា​មនុស្ស​ស្រី​ ឬ​ជា​មនុស្ស​ប្រុស​ក៏​បាន​ ពោល​មិន​ប្រកាន់​ភេទ​ទេ។​ លោក​សុខ​ វិសាល​ អះអាង​ថា​ នឹង​ខិតខំ​ធ្វើ​ឱ្យ​កម្មវិធី​សំនៀង​ចែងចាំង​ ល្បី​ទៅ​ៗ ​ល្អ​ទៅ​ៗ​ដោយសារ​តែ​បទ​ចម្រៀង​ដាក់​ឱ្យ​បេក្ខជន​ជា​បទ​ពីរោះ​ ហើយ​អ្នក​មើល​អាច​សិក្សា​បាន​ បើ​ចង់​រៀន​ច្រៀង​ ព្រោះ​គណៈ​កម្មការ​ទាំងអស់​ឱ្យ​យោបល់​ល្អ​ ។​

អ្នក​នាង​គង់​ សុ​ជាតិ​ បញ្ជាក់​ថា​ ពេល​អ្នកដឹកនាំ​កម្មវិធី​ឱ្យ​មាន​ពិធីករ​ថ្មី​បន្ថែម​ នាង​កាន់តែ​ធូរ​ស្រាល​ខ្លះ​សម្រាប់​ដំណើរការ​កម្មវិធី​ ព្រោះ​កន្លង​មក​ នាង​ធ្វើ​កម្មវិធី​ម្នាក់ឯង​ហាក់​ដូចជា​ស្ងាត់​ និង​ខ្វះ​អ្វី​ម្យ៉ាង​ ពេល​ខ្លះ​ទៀត​នាង​ហត់​នឿយ​ច្រើន​ ។​ នាង​សប្បាយចិត្ត​នៅ​ពេល​មាន​រ៉ូ​លី​ន​មក​ចាប់​ដៃគូ​ធ្វើ​ការងារ​ជាមួយ​ ព្រោះរ៉ូ​លី​ន​ជាតា​រា​ភេទ​ទី​៣​មាន​ទេព​កោសល្យ​ច្រើន​បែប​ ។​ ការ​ដាក់​ឱ្យ​រូ៉លី​ន​នៅ​លើ​ឆាក​សំនៀង​ចែងចាំង​ រឹ​ត​តែ​ធ្វើ​ឱ្យ​កម្មវិធី​ល្បី​ល្បាញ​ថែម​ទៀត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ ។​

កម្មវិធី​«​សំនៀង​ចែងចាំង​»​ អ្នក​នាង​គង់​ សុជាតិ​ និយាយ​ថា​ ឥឡូវនេះ​មាន​មហាជន​ច្រើន​សរសើរ​ថា​ប្លែក​ ល្អ​ព្រោះ​ឱ្យ​បេក្ខជន​យក​បទ​ពី​ដើម​មក​ច្រៀង​ជា​បទ​ដែល​យើង​ត្រូវ​ចូលរួម​អភិរក្ស​ ។​ លើស​ពី​នេះ​ ដាក់​ឱ្យ​បេក្ខជន​ច្រៀង​បែប​មហោរី​ជា​ទម្រង់​បុរាណ​ផង​ដែរ។​ សម្រាប់​រ៉ូ​លី​ន​ អះអាង​ថា​ នាង​នឹង​ខិតខំ​បញ្ចេញ​សមត្ថភាព​ឱ្យ​កាន់តែ​ទទួល​បានការ​ទាក់​ទាញ​ថែម​ទៀត​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ «សំនៀង​ចែង​ចាំង​»​ ។

​ នាង​មិន​ធ្វើ​ឱ្យ​ទស្សនិក​ជន​ និង​អ្នក​ដឹក​នាំ​កម្ម​វិធី​ខកចិត្ត​ទេ​ ពិតជា​មាន​រូបភាព​ ប្លែក​ៗ​នៅ​លើ​ឆាក​នា​ពេល​ខាង​មុខ​ ។​ រ៉ូលីន​ថា​ ពិត​ជា​មាន​ភាព​រីករាយ​ដែល​នាង​បាន​កាន់​ការងារ​ជាមួយ​រៀមច្បង​មាន​ទេព​កោសល្យ​ និង​កាន់តែ​ធ្វើ​ឱ្យ​នាង​សប្បាយ​រីករាយ​ដោយ​សារ​តែ​នាង​ និង​អ្នក​នាង​គង់​ សុ​ជាតិ​ ស្គាល់គ្នា​ស្និទ្ធ​ស្នាល​ និង​ធ្លាប់​រួមការ​ងារ​ច្រើន​នា​ពេល​កន្លង​មក៕​