ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់កាបូបបានសំណាងអាក្រក់ដួលមូ៉តូត្រូវប្រជាពលរដ្ឋស្វាគមន៍សល់ដង្ហើមចង្រិត​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​២នាក់​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​សហ​ការ​ជា​មួយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី១​ចាប់​បា​ន​ភ្លាមៗ​ខណះ​ពេល​ពួក​គេ​បាន​ធ្វើ​សក​ម្មភាព​ឆក់​កាបូប​ស្ពាយ​ពី​ស្ត្រី​ម្នាក់​កំ​ពុង​តែ​ដើរ​ដល់​ផ្លូវ​លេខ​៥១ ​កែង​ផ្លូវ​លេខ​១១៨ ​​ស្ថិតក្នុង​ភូមិ៧ ​សង្កាត់​ផ្សារ​ថ្មីទី​១ ​ខណ្ឌ​ដូន​ពេញ​ ​កាល​ពីវេ​លា​ម៉ោង​៩​និង៣០​នាទី​ ព្រឹក​ថ្ងៃទី​២១

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​២នាក់​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​សហ​ការ​ជា​មួយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី១​ចាប់​បា​ន​ភ្លាមៗ​ខណះ​ពេល​ពួក​គេ​បាន​ធ្វើ​សក​ម្មភាព​ឆក់​កាបូប​ស្ពាយ​ពី​ស្ត្រី​ម្នាក់​កំ​ពុង​តែ​ដើរ​ដល់​ផ្លូវ​លេខ​៥១ ​កែង​ផ្លូវ​លេខ​១១៨ ​​ស្ថិតក្នុង​ភូមិ៧ ​សង្កាត់​ផ្សារ​ថ្មីទី​១ ​ខណ្ឌ​ដូន​ពេញ​ ​កាល​ពីវេ​លា​ម៉ោង​៩​និង៣០​នាទី​ ព្រឹក​ថ្ងៃទី​២១ ខែ​កក្កដា ​ឆ្នាំ២០១៤  ។ ​

នគរ​បាល​ប៉ុ​​ស្តិ៍រដ្ឋ​បាល​ផ្សា​រថ្មី១​បាន​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​ដែល​ឆក់​កា​បូប​ស្ពាយ​ ឈ្មោះ​ឆៃ មនោវ​​ណ្ណ ភេទ​ប្រុស​ អាយុ២៣​ឆ្នាំ ​មុខ​របរ​និស្សិត​សកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង  ស្នាក់​នៅផ្ទះ​លេខ​២៦៤អឺ​ ផ្លូវ​លេខ​១២៨​សង្កាត់​ទឹក​ល្អក់​២ ​ខណ្ឌ​ទួល​គោក (ជាអ្នក​បើកម៉ូ​តូ) ​និង​ឈ្មោះ​សុខ ​សាន មុខ​របរ​កម្មករ​ស្នាក់​នៅ​សំយ៉ាប​ផ្សារ​នាគ​មាស​ ខណ្ឌ​ទួល​គោក (ជាអ្នកឆក់) ​ត្រូវ​បាន​ដក​ហូត​កាបូប​ស្ពាយ​របស់​ជន​រង​គ្រោះ​មក​វិញ និង​ម៉ូតូ​ដែល​ពួក​គេជិះ​ឆក់​មួយ​គ្រឿង​ ម៉ាក​ស្គុ​ប​ពី ពណ៌​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ព្រៃវែង​១D-៦០៥៦ ។

យោង​តាម​បណ្តឹង​ជនរង​គ្រោះ​ ឈ្មោះ ប៊ុន ​ហោលី ​ភេទ​ស្រី ​អាយុ​៥៥ឆ្នាំ មុខ​របរ​លក់​ដូរ​ស្នាក់​នៅ​ខេត្ត​កំពង់​ស្ពឺ​បាន​ឱ្យ​សមត្ថ​កិច្ចដឹង​ថា មុន​ពេល​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​បាន​ដើរ​ចេញ​ពីផ្សារ​ធំថ្មី តាម​ផ្លូវ​លេខ​១១៨ ស្រាប់​​​​​​​​​​​​តែខណៈ​នោះ​មាន​ជន​សង្ស័យ​២នាក់​ជិះ​ម៉ូតូ​មក​ឆក់​ផ្តាច់​យក​កា​បូប​របស់​ជនរ​ង​គ្រោះ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​របួស​បោក​ទៅ​លើថ្នល់ ចំណែក​​ជន​សង្ស័យ​ក្រោយ​ពីឆក់​កាបូប​បាន​ហើយ​ខំ​ព្យា​យាម​បើក​រត់​បាន​បន្តិច​ស្រាប់​តែភ្លាត់​ស្នៀត​ដួល​ម៉ូតូ ​ ប្រ​កាច់​ប្រកិន​។ស្រប​ពេល​ស្ត្រី​រង​គ្រោះ​ព្យា​យាម​ស្រែក​ឆោ​ឡោ​ឡើង​ថា​”ជួយ​ចោរ​ឆក់​កាបូប​”ភ្លាមៗ​នោះ​ប្រជា​ពលរដ្ឋធ្វើ​ដំ​ណើរ​ជួយ​ដេញ​ចាប់​បាន​ជន​សង្ស័យ​ទាំង​២នាក់​ហើយ​នាំគ្នា​វាយ​ម្នាក់​មួយដៃ​មួយ​ជើងប​ណ្ដា​លឲ្យបែក​មុខមាត់​ហូរឈាម​រហាម​។