ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផាន សុផាត ខក​បំណង​ក្នុង​ការ​នាំ​យក​កូន​ពី អ៊ុំ គន្ធា​វិញ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្តី​ប្រាថ្នា​ក្នុង​ការ​នាំ​យក​តំណក់​ឈាម​កូន​​ប្រុស​ទាំង​២ ពី​អតីត​ភរិយា​នាង អ៊ុំ គន្ធា របស់​លោក​ផាន សុផាត ត្រូវបាន​ខក​បំណង បន្ទាប់​ពី​កូន​ប្រុស​ទាំង២​នាក់​នេះ បាន​បដិសេធ​មិន​ព្រម​ទៅ​រួម​រស់​ជា​មួយ​ឪពុក​វិញ​ឡើយ ដោយ​ពួក​គេ​បាន​តាំង​ចិត្ត​បន្ត​រស់​នៅ​ជា​មួយ​ម្តាយ និងយាយ​មិន​ទៅណា​ឡើយ ។

រាជធានីភ្នំពេញ ៖ ក្តី​ប្រាថ្នា​ក្នុង​ការ​នាំ​យក​តំណក់​ឈាម​កូន​​ប្រុស​ទាំង​២ ពី​អតីត​ភរិយា​នាង អ៊ុំ គន្ធា របស់​លោក​ផាន សុផាត ត្រូវបាន​ខក​បំណង បន្ទាប់​ពី​កូន​ប្រុស​ទាំង២​នាក់​នេះ បាន​បដិសេធ​មិន​ព្រម​ទៅ​រួម​រស់​ជា​មួយ​ឪពុក​វិញ​ឡើយ ដោយ​ពួក​គេ​បាន​តាំង​ចិត្ត​បន្ត​រស់​នៅ​ជា​មួយ​ម្តាយ និងយាយ​មិន​ទៅណា​ឡើយ ។

តារា​ចម្រៀង​ផ្នែក​មនោសញ្ចេតនា​លោក​ផាន សុផាត បាន​បើក​ភ្លើង​ខៀវ ដើម្បី​នាំ​យក​តំណក់​ឈាម​រវាង​រូប​លោក​ជា​មួយ​អតីតភរិយា​នាង អ៊ុំ គន្ធា មក​បីបាច់​ថែរក្សា​វិញ​ម្តង បន្ទាប់​ពីលោកបាន​មើល​ឃើញ​ពីជីវភាព​ដ៏​លំបាក​របស់​នាង អ៊ុំ គន្ធា ខណៈ​ពេល​ដែល​រូប​លោក​​អាច​មាន​លទ្ធ​ផល​គ្រប់​គ្រាន់​ក្នុងការ​បីបាច់​ថែរក្សា​កូន​ប្រុស​ទាំង​ពីរ​ឱ្យ​មាន​អនាគត​បាន ។ ប៉ុន្តែ​គោល​បំណង​របស់​លោក​ផាន សុផាត ទំនង​ជា​មិន​ទទួល​បាន​ជោគ​ជ័យ​ឡើយ ខណៈ​ពេល​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​បាន​សម្រេច​ចិត្ត​មិន​ព្រម​ទៅ​រស់​នៅ​ជា​មួយ​រូប​លោក​ឡើយ ពោ​លគឺ​ទោះ​បីជា​លំបាក​ពួក​គេ​​នៅតែ​បន្ត​រស់​នៅ​ជា​មួយម្តាយ​​ និង​យាយ​ដដែល ។

លោក​សុះ ម៉ាច ដែល​បានដើរ​តួ​ក្នុង​ការ​សម្រប​សម្រួល​ក្នុង​រឿង​នេះ បាន​បញ្ជាក់​ពី​ការ​ខក​បំណង​របស់​លោក​ផាន សុផាត ក្នុងការ​នាំ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​មក​ចិញ្ចឹម​វិញ ក្នុង​ពេល​ដែល​លោក​បាន​ផ្តល់​យោ​បល់​ឱ្យ​លោក​ផាន សុផាត យល់​ស្រប​តាម​គំនិត​របស់​កូន​នេះ​ផង​ដែរ ។

ក្នុងសារ​មួយ​ដ៏វែង​ លោក​សុះ ម៉ាច ប្រធាន​សមា​គម​សិល្បករ​ខ្មែរ​បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គមបញ្ជាក់​ថា ក្តី​ប្រាថ្នា​របស់​លោក​ផាន សុផាត ក្នុងការ​យក​កូន​ទាំង​២​ទៅ​ចិញ្ចឹម​បីបាច់​នោះ​អាច​នឹង​ខក​បំណង ព្រោះ​ខ្ញុំ​បាន​ជួប​ពួក​គេ​ដូច​នៅ​ក្នុង​រូប​ថត ហើយ​បាន​សួរ​ចិត្ត​គេទាំង​ពីរ ដោយ​ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​ម្តាយ និង​​លោក​យាយ​មិន​ទៅ​រស់​នៅ​ជា​​មួយ​ប៉ា​គេ​ទេ ព្រោះ​ពួកគេរស់​នៅ​ជា​មួយ​ម្តាយ និងយាយ​តាំងពីតូច​រហូតមក ។ លោក​បន្ត​ថា ទោះ​​បីខ្ញុំ​ពន្យល់​យ៉ាងណា​ក៏​ពួក​គេ​ឆ្លើយ​ព្រម​គ្នាថា អត់​ទៅ​នៅ​ជា​មួយប៉ា​ទេ នេះជាការ​សម្រេច​ចិត្ត​របស់​ក្មេងទាំង​ពីរ​ តែ​មិន​ទាន់​ដឹង​ថា យាយ និង​ម្តាយ​យល់​ស្រប ឬ​ជំទាស់​នោះ​ទេ តែបើតាម​ខ្ញុំ​យល់​ម្តាយ និង​យាយ​របស់​ពួកគេ​ក៏​មិន​ឱ្យ​ក្មេងទាំង​ពីរ​ទៅ​នៅ​ជា​មួយ​ឪពុក​ដែរ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព