ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូតាល់ធ្វើការ​ចាប់​រង្វាន់​លើកទី៣​ជូនអតិថិជន​​ក្នុង​កម្ម​​វិធី​​តូតាល់ «REFILL & WIN»

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ម​វិធី​តូតាល់ Refill & Win ​បានឈានដល់ការ​ចាប់​ឆ្នោត​ផ្ដល់សំណាងជូនអតិថិជន​ជាលើកទីបី​ហើយ​ កាលពី​ថ្ងៃទី​២០ ​កក្កដា ​២០១៤ ​។ ការចាប់ឆ្នោតលើកទី៣នេះ​ ធ្វើឡើងនៅក្នុងកម្មវិធី​ផ្សាយផ្ទាល់​របស់ស្ថានីយ​ទូរ​ទស្សន៍​ហង្សមាស​សម្រាប់​ទូទាំង​រាជធានី​ភ្នំពេញ និង​ការចាប់ឆ្នោត​ដោយផ្ទាល់​នៅតាម​បណ្តាខេត្ត​នានា​ដូច​ជា ខេត្តកណ្តាល ខេត្តសៀមរាប ខេត្ត​បាត់​

រាជធានីភ្នំពេញ ៖ កម្ម​វិធី​តូតាល់ Refill & Win ​បានឈានដល់ការ​ចាប់​ឆ្នោត​ផ្ដល់សំណាងជូនអតិថិជន​ជាលើកទីបី​ហើយ​ កាលពី​ថ្ងៃទី​២០ ​កក្កដា ​២០១៤ ​។ ការចាប់ឆ្នោតលើកទី៣នេះ​ ធ្វើឡើងនៅក្នុងកម្មវិធី​ផ្សាយផ្ទាល់​របស់ស្ថានីយ​ទូរ​ទស្សន៍​ហង្សមាស​សម្រាប់​ទូទាំង​រាជធានី​ភ្នំពេញ និង​ការចាប់ឆ្នោត​ដោយផ្ទាល់​នៅតាម​បណ្តាខេត្ត​នានា​ដូច​ជា ខេត្តកណ្តាល ខេត្តសៀមរាប ខេត្ត​បាត់​ដំបង ខេត្ត​បន្ទាយមាន​ជ័យ ខេត្តព្រះ​សីហនុ ខេត្ត​កំពត និងបណ្តា​ខេត្តផ្សេងៗស្ទើរតែ​ទូទាំង​ប្រទេស​កម្ពុជា ដោយមានការចូល​រួមពី​សំណាក់​ទស្សនិក​ជនជាសាក្សី​យ៉ាងច្រើន​កុះករ ។

កម្មវិធី TOTAL Refill & Win ផ្តល់ជូនរង្វាន់​ដ៏ច្រើនសន្ធឹកសន្ធាប់​ក្នុងខែកក្កដា​ នេះ ដូចជារង្វាន់​ម៉ូតូ Yamaha FINO 23 រង្វាន់  iPad mini2 25 រង្វាន់ ទូរទស្សន៍ Samsung LED 32អ៊ីញ 21 រង្វាន់ និងអំពូលសូឡារ Awango ពីតូតាល់​ចំនួន 160 រង្វាន់ ។
លោក Martin McCarthy អគ្គនាយកក្រុម​ហ៊ុន​តូតាល់ កម្ពុជាបាន​មានប្រសាសន៍ថា  «ការចាប់​ឆ្នោតផ្សង​សំណាង TOTAL Refill & Win»  នេះ គឺជាការចាប់ឆ្នោត​លើកទី៣ និងជាលើកចុងក្រោយ​ផង​ដែរ ។

អតិថិ​ជនតូតាល់ទាំងអស់នឹងអាច​មានឱ​កាស​ធ្វើការផ្សង​សំណាង នៅរដូវកាលក្រោយៗ​ទៀតក្នុងពេល​ឆាប់ៗនេះផងដែរ ។ ក្រុម​ហ៊ុន​តូតាល់​កម្ពុជា សូមថ្លែង​អំណរគុណ​ដល់​​អតិថិជនទាំងអស់​ដែលតែងតែគាំទ្រ​ដល់តូតាល់កម្ពុជា​កន្លងមក​នេះ ។ តូតាល់កម្ពុជា​ប្ដេជ្ញាថា នឹងបន្តពង្រឹងគុណ​ភាព ដើម្បី​តបស្នងការ​ជឿទុកចិត្ត​របស់អតិថិជន​យើងផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​តូតាល់កម្ពុជា​បានចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​នៅប្រទេស​កម្ពុជាតាំងពីឆ្នាំ​១៩៩៣ ហើយបាន​សាង កេរ្តិ៍​ឈ្មោះ​​ក្នុងទីផ្សារជា​ក្រុមហ៊ុនដែលមាន​ផលិតផលគុណភាពស្ដង់ដារ​អន្តរជាតិ និងសេវាកម្ម​ល្អបំផុត ។ ក្រុម​ហ៊ុន​តូតាល់​កម្ពុជាជា​ផ្នែក​មួយនៃ​ក្រុមហ៊ុន​តូតាល់ ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័ន្ធដ៏ធំបំផុត​នៅក្នុងពិភពលោក មានប្រតិបត្តិការនៅបណ្ដា​១៣០​ប្រទេស មាន​និយោជិត​ចំនួន៩៧,០០០​នាក់ ដែលបាន​ប្រើប្រាស់​ជំនាញរបស់​ខ្លួន ដើម្បីបំពេញការងារ​នៅក្នុងផ្នែក​នីមួយៗ​នៃ​ឧស្សា​​ហកម្ម រួមមានការរុករក និងការផលិត​ប្រេងឧស្ម័នធម្ម​ជាតិ និងការបន្សុទ្ធ​ថាមពល​ថ្មី និងគីមី និង ការធ្វើពាណិជ្ជ​កម្ម​និង​ទី​ផ្សារ ។