ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ដុះ​សាច់​ក្នុង​ពោះ​​ជាង​15​គីឡូ​ក្រាម​គ្រូ​ពេទ្យ​ចិន​​វះ​កាត់​យក​ចេញ​បាន​

9 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ពេល​ ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​វេជ្ជ​បណ្ឌិត​ចិន​ បាន​​វះ​កាត់​យក​សាច់​ដុះ​ទម្ងន់​ជាង​១៥​គី​ឡូ​ក្រាម​ ពី​ពោះ​ក្មេង​ស្រី​អាយុ​១១​​ឆ្នាំ​​បាន​ដោយ​ជោគ​ជ័យ​ ក្រុម​គ្រួសារ​ក្មេង​ស្រី​នោះ​ធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​ជាង​៣.៧០០​គី​ឡូ​ម៉ែត ដើម្បី​ស្វែង​រក​ការ​សង្គ្រោះ​នោះ​ ។

របាយ​ការណ៍​បញ្ជាក់​ថា​ គ្រូ​ពេទ្យ​វះ​កាត់​ដុំ​សាច់​ក្នុង​ពោះ​ក្មេង​ស្រី​ប្រើ​​ពេល​ប្រហែល​៨​  ម៉ោង ។ ការ​ដុះ​សាច់​នៅ​ក្នុង​ពោះ​ដ៏​ធំ​នេះ​បង្ក​ឱ្យ​អវយ​វៈ​នៅ​ក្នុង​ខ្លួន​មិន​ដំណើរ​ការ​ ។ក្រុម​គ្រូ​ពេទ្យ​បាន​រៃ​អង្គាស​ប្រាក់​ពី​មន្ទីរ​ពេទ្យ​នានា​បាន​ជាង​១១.០០០​ផោន​ដើម្បី​ដំណើរ​ការ​វះ​កាត់​នោះ​ ។

ក្រុម​គ្រួសារ​ចំណាយ​ប្រាក់​ជា​ច្រើន​ ព្រម​ទាំង​ខ្ចី​គេ​ថែម​ទៀត​ក្នុង​ការ​ព្យា​បាល​ក្មេង​ស្រី​នោះ​ នា​ពេល​កន្លង​មក​ ។ ការ​ព្យាយម​ជួយ​សង្គ្រោះ​របស់​ក្រុម​គ្រួសារ​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មិន​បាន​ផល​ល្អ​ទេ ទើប​តែ​ចុង​ក្រោយ​នេះ​ក្រុម​គ្រូ​ពេទ្យ​ជួយ​វះ​កាត់​យក​ដុំ​សាច់​ចេញ​ពី​ពោះ​ក្មេង​ស្រី​នោះ​បាន​ ៕