ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ការ​មហារីក​សុដន់​ដោយ​ការ​ទទួល​ទាន​អា​ហារ​ 7ប្រភេទ​​​​

9 ឆ្នាំ មុន

ការទទួល​ទាន​របប​អា​ហារ​ដែល​មាន​តុល្យ​ភាព​សុខ​ភាព​គឺ​ជា​មធ្យោ​បាយ​មួយ​ក្នុង​ចំណោម​មធ្យោ​បាយ​ល្អ​ៗ​នានា​ដើម្បី​ការ​ពារ​ខ្លួន​ពី​បញ្ហា​សុខ​ភាព​ផ្សេង​ៗ ក្នុង​នោះ​បូក​រួម​ទាំងការ​ពារ​ជំ​ងឺ​​មហារីក​សុដន់​ផងដែរ ។ ខាង​ក្រោម​នេះ​គឺ​ជា​អា​ហារ​៧​ប្រ​ភេទ​ដែល​គេ​គួរ​ដាក់​បញ្ចូល​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ដើម្បី​ទប់​ស្កាត់​មហារីក​សុដន់ ៖

ការទទួល​ទាន​របប​អា​ហារ​ដែល​មាន​តុល្យ​ភាព​សុខ​ភាព​គឺ​ជា​មធ្យោ​បាយ​មួយ​ក្នុង​ចំណោម​មធ្យោ​បាយ​ល្អ​ៗ​នានា​ដើម្បី​ការ​ពារ​ខ្លួន​ពី​បញ្ហា​សុខ​ភាព​ផ្សេង​ៗ ក្នុង​នោះ​បូក​រួម​ទាំងការ​ពារ​ជំ​ងឺ​​មហារីក​សុដន់​ផងដែរ ។ ខាង​ក្រោម​នេះ​គឺ​ជា​អា​ហារ​៧​ប្រ​ភេទ​ដែល​គេ​គួរ​ដាក់​បញ្ចូល​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ដើម្បី​ទប់​ស្កាត់​មហារីក​សុដន់ ៖

១- ស្ពៃ​ក្តោប ៈ
មនុស្ស​ជាច្រើន​ប្រ​ហែល​ជា​គិត​ថា ស្ពៃ​ក្តោប​គ្មាន​អត្ថ​ប្រ​យោជន៍​ចំពោះ​សុខ​ភាព​នោះ​ទេ ប៉ុន្តែ​ ​ការ​គិត​បែប​នោះ​​គឺ​ខុស​ទាំង​ស្រុង​ ។ ក្រុម​អ្នក​ស្រាវ​​ជ្រាវ​បាន​រក​ឃើញ​ថា ស្ពៃ​ប្រ​ភេទ​នេះ​ផ្ទុក​ទៅ​ដោយ​បណ្តា​សមាស​ធាតុ​ដែល​អាច​ជួយបង្កា​រ​ជំ​ងឺ​មហារីកសុ​ដន់ ។ ចូរ​ព្យា​យាម​ដាក់​បញ្ចូល​ស្ពៃ​ក្តោប​ទៅ​ក្នុង​របប​អា​ហារ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ ។

២-​ ប្រេង​អូ​លីវ ៈ
ជា​ប្រេង​រុក្ខ​ជាតិ​ដែល​ផ្ទុក​យ៉ាង​ក្រាស់​ក្រៃ​នូវ​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដែល​មាន​កម្លាំង​ប្រ​ឆាំង​នឹង​ការ​បំ​ផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី ។ រ៉ា​ឌី​កាល់​សេរី​គឺ​ជា​មេដើម​ហេតុ​ដែល​អនុញ្ញាត​ឱ្យ​រច្ច​នា​សម្ព័ន្ធ​កោ​សិ​កា​ដើរ​តួ​សកម្ម​ក្នុង​ការ​បង្កើត​ជា​ដុំ​សាច់​និង​វិវឌ្ឍទៅ​ជា​មហារីក ។ ​គេ​អាច​ប្រើ​ប្រេង​អូ​លីវ​ប្រ​ឡាក់​សាច់​ឬ​ឆាជា​មួយ​បន្លែ​ជា​ដើម ។

៣- ពពួក​បន្លែ​និង​ផ្លែ​ឈើ​មាន​ពណ៌​ក្រ​ហម​​លឿង​​និង​ពណ៌​ទឹក​ក្រូច ៈ
បន្លែ​ក៏​ដូចជា​ផ្លែ​ឈើ​បាន​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ទប់​ស្កាត់​ជំ​ងឺ​មហារីក​នៅ​កម្រិត​ណា​មួយ​ដ្បិត​វា​សម្បូ​រ​ទៅ​ដោយ​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ ។ ទោះ​ជា​យ៉ាង​ណា​ ពពួក​ដែល​មាន​ពណ៌​ក្រហម​ លឿង​និង​ពណ៌​ទឹកក្រូចគឺ​​ផ្ទុក​ Carotenoidsច្រើន​ជាង​គេ​ ហើយ​ដូច្នេះ​ ធ្វើ​ឱ្យ​ពួក​វា​មាន​ប្រ​សិទ្ធ​ខ្ពស់​បង្កា​រ​ជំ​ងឺ​មហារីក ។ ចូរ​ទទួល​ទាន​ប្រភេទ​ត្រសក់​ស្រូវ cantaloupe ប៉េង​ប៉ោះ កា​រ៉ុត ដំ​ឡូង​ជ្វា និង​ម្ទេស​ទុំ​ជា​ដើម ។​

៤- អា​ហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​មាន​សារ​ធាតុ​ខ្លាញ់​ទាប ៈ
បណ្តា​អា​ហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​មាន​ខ្លាញ់​ទាប ​​ផ្ទុក​ទៅ​ដោយ​កាល់​ស្យូម​ដែល​ជា​តម្រូវ​ការ​សុខ​ភាព​ឆ្អឹង ។ បន្ថែម​ពី​លើ​នេះ​ វា​ក៏​ផ្ទុក​វីតា​មីន D ដែល​អាច​ជួយ​ទប់​ស្កាត់​ការ​កើត​មាន​ជំ​ងឺ​មហារីក​សុ​ដន់​ផងដែរ ។ ផ្ទុយ​មក​វិញ បណ្តា​អា​ហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​ដូចគ្នា​ ប៉ុន្តែ​មាន​ខ្លាញ់​ច្រើន​មិន​ផ្តល់​អត្ថ​ប្រ​យោជន៍​ចំពោះ​សុខ​ភាព​ស្មើ​នឹង​ពពួក​ដែល​មាន​ខ្លាញ់​ទាប​នោះ​ទេ ។

៥- គ្រាប់​ផ្លែ​ Walnuts ៈ
ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា គ្រាប់ Walnuts មាន​ប្រ​សិទ្ធ​ភាព​ជួយ​បន្ថយ​ល្បឿន​រីក​ធំ​ធាត់​ដុំ​សាច់​ ។

៦- ត្រី​សូ​ម៉ុង ៈ
សូ​ម៉ុង​ជា​ប្រ​ភេទត្រីសមុទ្រ​ម្យ៉ាង​ដែល​សម្បូរ​ទៅ​ដោយ​អា​ស៊ីត​ខ្លាញ់​អូ​មេហ្គា-៣​ ។ វា​មាន​ប្រ​សិទ្ធ​ភាព​រារាំង​ការរលាក​ដែល​នាំ​ឱ្យ​កើត​ជា​មហារីក​ ។ ចូរ​ទទួល​ទាន​យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​សប្តាហ៍ ។​

៧- បណ្តា​បន្លែ​ស្លឹក​ពណ៌​បៃ​តង ៈ
បន្លែ​ស្លឹក​ពណ៌​បៃ​តង​ជា​ពិ​សេស​ស្ពៃ​ស្លឹក​មាន​រស​ជាតិ​ខ្លាញ់​និង​សម្បូរ​ទៅ​ដោយ​វី​តា​មីន Bដែល​ជួយ​រក្សា​ DNAឱ្យ​មាន​សុខ​ភាព​ល្អ ៕