ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ថើប​ និង​ស្ទាប​អង្អែល​តំបន់​ណាខ្លះ បង្កើត​អា​រម្មណ៍​​​​ផ្លូវ​ភេទ​ដល់​ស្ត្រី ?

9 ឆ្នាំ មុន

ថើបនិង​ស្ទាប​អង្អែល​​គឺ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយជា​ពិ​សេស​​នៅ​ពេល​បុរស​និង​ស្ត្រី​ព្រម​ព្រៀង​គ្នា​ឈាន​ទៅ​ដល់​ការរួមភេទ​​​ ។ សម្រាប់​ស្ត្រី​ វា​​គឺ​ជា​ការ​ដាស់​អា​រម្មណ៍​យ៉ាង​ស័ក្តិ​សិទ្ធិ​​បំ​ផុត ។ បណ្តា​បុរស​គួរ​​ដឹង​ថា មាត់​របស់​ខ្លួន​គឺ​ជា​អា​វុធ​សម្ងាត់​ដែល​មាន​ពិស​អាច​ធ្វើ​ឱ្យ​ដង​ខ្លួន​ស្ត្រី​ទន់​ភ្លន់​ អាច​ពត់​ពេន​តាម​ចិត្ត​ខ្លួន​ចង់​ ប៉ុន្តែ​សូម​កុំ​ច្រ​ឡំថា យើង​កំពុង​និយាយ​អំពី​ Oral Sex ។​ ស្ត្រី​អាច​មាន​អា​រម្មណ៍ផ្លូវ​

ថើបនិង​ស្ទាប​អង្អែល​​គឺ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយជា​ពិ​សេស​​នៅ​ពេល​បុរស​និង​ស្ត្រី​ព្រម​ព្រៀង​គ្នា​ឈាន​ទៅ​ដល់​ការរួមភេទ​​​ ។ សម្រាប់​ស្ត្រី​ វា​​គឺ​ជា​ការ​ដាស់​អា​រម្មណ៍​យ៉ាង​ស័ក្តិ​សិទ្ធិ​​បំ​ផុត ។ បណ្តា​បុរស​គួរ​​ដឹង​ថា មាត់​របស់​ខ្លួន​គឺ​ជា​អា​វុធ​សម្ងាត់​ដែល​មាន​ពិស​អាច​ធ្វើ​ឱ្យ​ដង​ខ្លួន​ស្ត្រី​ទន់​ភ្លន់​ អាច​ពត់​ពេន​តាម​ចិត្ត​ខ្លួន​ចង់​ ប៉ុន្តែ​សូម​កុំ​ច្រ​ឡំថា យើង​កំពុង​និយាយ​អំពី​ Oral Sex ។​ ស្ត្រី​អាច​មាន​អា​រម្មណ៍ផ្លូវ​ភេទ​​នៅ​ពេល​មាត់​ជា​ទី​កក់​ក្តៅ​របស់​អ្នក​​ លិទ្ធ​ ជញ្ជក់​ ខាំ​តិចៗ​ ឬ​បឺត​លើ​ផ្នែក​ផ្សេង​ៗ​នៃ​រាយ​កាយ​របស់​នាង ។

ទោះ​ជា​យ៉ាង​ណា ការថើប​និង​ស្ទាប​អង្អែល​ដែល​មាន​ប្រ​សិទ្ធ​ភាព​ដាស​អា​រម្ម​ណ៍​ភេទ​របស់​ស្ត្រី​ខ្លាំង​បំ​ផុត​គឺ​នៅ​តំបន់​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​ ៖

ទង​ត្រចៀក​ទាំង​សង​ខាង ៈ វា​ជា​ទី​តាំង​ដែល​ផ្តល់​ការ​សប្បាយ​ឱ្យ​នាង​យ៉ាង​លើស​លប់​ ។ ការ​ប្រើ​​ធ្មេញ​ញេញថើៗ​លើ​ទង​ត្រចៀក​គឺ​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​បញ្ជូន​ភាព​ញាប់​ញ័រ​ទៅ​កាន់​ឆ្អឹង​ខ្នង​របស់​នាង​ ប៉ុន្តែ​អ្នក​ក៏​គួរតែ​ប្រើ​បបូ​រ​មាត់​ត្រ​ដុស​ស្រាល​ៗ​លើ​ត្រចៀក​នាង​ផង​ដែរ ។​

គល់​​ក​ផ្នែក​ខាង​ក្រោយឬកញ្ចឹង​ក​ ៈ ប្រើ​មាត់​ថើប​ទី​តាំង​នេះ​ពិត​ជា​ធ្វើ​ឱ្យ​នាង​ទន់​​ករងៀក​​ ជា​ពិ​សេស​នៅ​ពេល​ដែល​អ្នក​ចង់​ធ្វើ​​ឱ្យ​នាង​ភ្ញាក់​ផ្អើល​ ។ ការ​ចូល​ទៅ​ចាប់​ឱប​ពី​ក្រោយ ​ហើយ​ថើប​ញក់​ញី​នឹង​ធ្វើ​ឱ្យ​នាង​ភ្លេច​ការ​ងារ​កំពុង​ធ្វើ​និង​ចង់​ឱ្យ​អ្នក​ថើប​បន្ត​ទៀត ។​

ផ្ទៃ​មុខ ៈ
ការ​ថើប​ស្រាល​ៗ​លើ​​ថ្ពាល់​ទាំង​ទ្វេ​ លើ​ថ្ងាស​ លើ​ច្រ​មុះ និង​ត្រ​បក​ភ្នែក​​​គឺ​ជា​ការ​បញ្ជាក់​ប្រាប់​ឱ្យ​​ដឹង​នូវ​អា​រម្មណ៍​ជា​ទី​កក់​ក្តៅ​របស់​អ្នក​ចំពោះ​នាង ​ប៉ុន្តែ​សូម​​កុំ​លិទ្ធ​​មុខ​នាង​ឬ​ក៏​ខាំ​ញេញ​ ដ្បិត​ទង្វើ​នេះ​អាច​នាំ​ឱ្យ​នាង​ខ្ពើម​រអើម​ ។

ឆ្អឹង​ដង​កាំ​បិត ៈខណៈ​រាង​កាយស្ត្រី​​គ្រប​ដណ្តប់​ដោយ​សម្លៀក​​បំ​ពាក់​នៅ​ឡើយ​​ ទី​តាំង​ដែលបុរស​​ត្រូវ​ថើប​​​ហើយ​ធ្វើ​ឱ្យ​នាង​ដក់​ក្នុង​ដួង​ចិត្ត​បំ​ផុត​នោះ​គឺ​បណ្តោយ​ឆ្អឹង​ដង​កាំ​បិត​ ។ ​វា​ជា​កន្លែង​មួយ​ដ៏​សិច​ស៊ី​របស់​ស្ត្រី​ ហើយ​ការ​យក​មាត់​ថើប​នៅ​ផ្តុំ​នេះ​នាំ​ឱ្យ​ស្ត្រី​គិត​ថា បុរស​​នឹង​ឈាន​ទៅ​ទី​តាំង​ផ្សេង​ទៀត​លើ​រាង​បកាយ​របស់​នាងជា​មិន​ខាន​ ។ ដូច្នេះ​ សូម​ថើប​នៅ​ទី​នេះ​ឱ្យ​បាន​សព្វ​មុន​ពេល​ឈាន​ទៅ​កន្លែង​​ផ្សេង​ដែល​មិន​អាច​ថើប​បាន​ទាំង​សម្លៀក​បំ​ពាក់ ។​

ត្រគាក ៈ វា​ជា​ទី​តាំងដែល​​​ធ្វើ​ឱ្យស្ត្រី​​ឆាប់​រំ​ភើប​បំ​ផុត​​ ដ្បិតវា​​នៅ​កៀក​បំ​ផុត​នឹងទី​តាំង​ភេទ​របស់​នាង ។​ មិន​ថា​​​ប្រើ​មាត់​ថើប​ លិទ្ធ​​ឬ​ញេញ​នោះ​ទេ​គឺ​សុទ្ធ​តែ​អាច​បញ្ជូន​សញ្ញា​អា​រម្មណ៍​ព្រឺ​ព្រួច​ដល់​ស្ត្រី​ពី​ក្បាល​ដល់​ចុង​ជើង ។ កុំ​មើល​រំ​លង​ទី​តាំង​នេះ​ឱ្យ​សោះ​ដ្បិត​វា​​ជា​ចំណុច​សំ​ខាន់​ដែល​​ស្ត្រី​ចង់ឱ្យបុរស​ថើបបបោស​អង្អែល ។

​សុ​ដន់​ទាំង​គូ​ ៈ ពិត​ណាស់​ នេះ​ជា​ទី​តាំង​មួយ​ដែល​អាច​ដាស់​អា​រម្មណ៍​ផ្លូវ​ភេទ​ស្ត្រី ប៉ុន្តែ​បើ​អនុ​វត្ត​​ខុសឆ្គង​នឹង​ធ្វើ​ឱ្យ​អា​រម្មណ៍​នាង​បាត់​ទៅ​វិញ ។ ការ​ថើប​ ជញ្ជក់​ លិទ្ធ​ ​បឺត​ជា​អ្វី​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ ។ សុ​ដន់​ជា​ទី​តាំង​ដ៏​វិ​សេស​វិ​សាល​បំ​ផុត​ តែ​វា​ក៏​ងាយ​នឹង​រង​ការ​ឈឺចាប់​ផង​ដែរ​ ដូច្នេះ​ បុរស​​ត្រូវ​តែ​ធ្វើ​សកម្ម​ភាព​ដោយ​ផ្ចិត​ផ្ចង់​ និង​សមរម្យ​បំ​ផុត ៕