ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​ប្រាណ​ទៀង​ទាត់​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​សុខ​ភាព​បេះ​ដូង​ស្រ្តី​វ័យ​​​​​ចាប់​ពី 30ឆ្នាំ​ឡើង​ទៅ​

9 ឆ្នាំ មុន

​របាយ​ការ​ណ៍​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការរក្សា​សកម្ម​ភាព​រាង​កាយ​ជា​ប្រ​ចាំ​និង​ទៀង​ទាត់​ទំនង​ជា​អាច​បញ្ចៀស​នូវ​ហានិភ័យ​កើត​មាន​ជំ​ងឺ​បេះ​ដូង​នៅ​ថ្ងៃ​អនា​គត​សម្រាប់​ស្ត្រី​ដែល​ឈាន​ដល់​វ័យ​ចាប់​ពី​៣០​ឆ្នាំ​ឡើង​ទៅ ។ តាម​រយៈ​​​ការ​ពិនិត្យ​មើល​ពី​អា​យុ​កាល​មធ្យម​ស្ត្រី​អូ​ស្ត្រា​លី​​​​ជាង​៣ម៉ឺន​២​ពាន់​នាក់​ ក្រុម​អ្នក​ស្រាវ​​​ជ្រាវ​សាកល​វិទ្យា​ល័យ​ Queensland បាន​រក​​ឃើញ​ថា រាង​

​របាយ​ការ​ណ៍​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការរក្សា​សកម្ម​ភាព​រាង​កាយ​ជា​ប្រ​ចាំ​និង​ទៀង​ទាត់​ទំនង​ជា​អាច​បញ្ចៀស​នូវ​ហានិភ័យ​កើត​មាន​ជំ​ងឺ​បេះ​ដូង​នៅ​ថ្ងៃ​អនា​គត​សម្រាប់​ស្ត្រី​ដែល​ឈាន​ដល់​វ័យ​ចាប់​ពី​៣០​ឆ្នាំ​ឡើង​ទៅ ។ តាម​រយៈ​​​ការ​ពិនិត្យ​មើល​ពី​អា​យុ​កាល​មធ្យម​ស្ត្រី​អូ​ស្ត្រា​លី​​​​ជាង​៣ម៉ឺន​២​ពាន់​នាក់​ ក្រុម​អ្នក​ស្រាវ​​​ជ្រាវ​សាកល​វិទ្យា​ល័យ​ Queensland បាន​រក​​ឃើញ​ថា រាង​កាយ​គ្មាន​សកម្ម​ភាព​បាន​ដើរតួ​ជា​​កត្តា​ហានិភ័យ​នាំ​មុខ​សម្រាប់​ជំ​ងឺ​បេះ​ដូង​លើ​គ្រប់​ស្ត្រី​ដែល​មាន​វ័យ​ពី​៣០​ឆ្នាំ​ដល់​៨០​ឆ្នាំ ។

លោកស្រី Wendy Brown អ្នក​ដឹក​នាំ​ការ​សិក្សា​និង​ជា​នា​យក​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ពី​ការ​ហាត់​ប្រាណ ​ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​និង​បេះ​ដូង​បាន​ថ្លែង​ថា ៖«យើង​ត្រូវ​តែ​ដាស់​តឿន​ឱ្យ​មនុស្ស​គ្រប់​រូប​នាំ​គ្នា​ធ្វើ​សកម្ម​ភាព​រាង​កាយ​ឱ្យ​បាន​ច្រើនឡើង​ ។​ ចាប់​ពី​អា​យុ​ប្រ​ហែល​ជា​៣០​ឆ្នាំ​ឡើង​ទៅ កម្រិត​នៃ​ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​របស់​មនុស្ស​ស្ទើរ​គ្រប់​រូប​បាន​ថយ​ចុះ ។ ដូច្នេះ យើង​ចាំ​បាច់​ត្រូវ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ »។

ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​អន​ឡាញ​​អង់​គ្លេស​ ឈ្មោះ​ Sports Medicine ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​សេចក្តី​សន្និ​ដ្ឋានរួម​​ថា  ចាប់​ពី​អា​យុ​៣០​ឆ្នាំ​រហូត​ដល់​៨៨-៨៩​ឆ្នាំ​ កម្រិត​សកម្ម​ភាព​រាង​កាយ​ធ្លាក់​ចុះ​ទាប​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ហា​និភ័យ​ជំ​ងឺ​បេះ​ដូង​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​កត្តា​ហា​និភ័យ​ផ្សេង​ទៀត ។ ពួក​គេ​បាន​បញ្ជាក់​ថា អសកម្ម​ភាព​រាង​កាយ ​បង្កើន​ហា​និភ័យ​កើត​មាន​ជំ​ងឺ​​បេះ​ដូង​ដល់​ស្ត្រី​វ័យ​កណ្តាលជា​មធ្យម​៣៣​ភាគ​​រយ​ខណៈ​ស្ត្រី​វ័យ​ចំ​ណាស់​កើត​ហា​និភ័យ​២៤​ភាគ​រយ ។ ប្រ​សិន​ជា​រាល់​ស្ត្រី​គ្រប់​រូប​អា​យុ​ចន្លោះ​​ពី​៣០​ទៅ​៩០​ឆ្នាំ​ធ្វើ​សកម្ម​ភាព​រាង​កាយ​កម្រិត​មធ្យម​យ៉ាង​ហោច​ណាស់​១៥០​នា​ទី​ក្នុង​មួយ​សប្តាហ៍​​ ដូច្នេះ​ជីវិត​ស្ត្រី​ទាំង​វ័យ​កណ្តាល​និង​វ័យ​ចាស់​ច្រើន​ជាង​២ពាន់​នាក់(គិត​តែ​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី​ម្នាក់​ឯង​)​​ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ។

លោក​ស្រី Brown បាន​គូស​បញ្ជាក់​ថា ប្រ​ភេទ​លំ​ហាត់​ប្រាណ​មិនចោទ​ជា​បញ្ហា​ទេ ។  អ្វី​ដែល​សំ​ខាន់​គឺ​ធ្វើ​យ៉ាង​ណា​រក្សា​សកម្ម​ភាព​រាង​កាយ​ជាប់​ជា​ប្រ​ចាំ​ ។ លោក​ស្រី​បន្ត​ថា ៖«លំ​ហាត់​ប្រាណ​អ៊ែរ៉ូ​ប៊ិក​គឺ​ពិត​ជា​សំ​ខាន់​ចំពោះ​សុខ​ភាព​បេះ​ដូង​និង​សុខ​ភាព​រំ​លាយ​អា​ហារ​ខណៈ​លំ​ហាត់​ប្រាណ​បង្កើន​កម្លាំង​ផ្តល់​សារ​សំ​ខាន់​ដល់​សុខ​ភាព​ប្រ​ព័ន្ធ​គ្រោង​ឆ្អឹង​និង​សាច់​ដុំ »៕