ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ប៉េង​ប៉ោះ​ជួយ​បង្កើន​សមត្ថ​ភាព​​​ផ្តល់​កំណើត​បុរស

9 ឆ្នាំ មុន

ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ​មួយ​បាន​បង្ហាញ​ថា សារ​ធាតុ​ចិញ្ចឹម​សំ​ខាន់​ដែល​ធ្វើ​ឱ្យ​ប៉េង​ប៉ោះ​មាន​ពណ៌​ក្រហ​ម​ស្រស់​ស្អាត ​អាចជួយ​បង្កើន​សមត្ថ​ភាព​ផ្តល់​កំណើត​សម្រាប់​បុរស​គ្រប់​រូប​បាន ។នៅ​ក្នុង​របាយ​ការ​ណ៍​បោះ​ពុម្ភ​ផ្សាយ​ដោយ Cleveland Clinic នៅ​រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋ​អា​មេរិក​បាន​បញ្ជាក់​ថា លី​កូ​ប៉ែន​ សារ​ធាតុ​ចិញ្ចឹម​សំ​ខាន់​របស់​ផ្លែ​ប៉េង​ប៉ោះ​ មាន​សមត្ថ​ភាព​ជួយ​កែ​លំអ​ការ​

ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ​មួយ​បាន​បង្ហាញ​ថា សារ​ធាតុ​ចិញ្ចឹម​សំ​ខាន់​ដែល​ធ្វើ​ឱ្យ​ប៉េង​ប៉ោះ​មាន​ពណ៌​ក្រហ​ម​ស្រស់​ស្អាត ​អាចជួយ​បង្កើន​សមត្ថ​ភាព​ផ្តល់​កំណើត​សម្រាប់​បុរស​គ្រប់​រូប​បាន ។នៅ​ក្នុង​របាយ​ការ​ណ៍​បោះ​ពុម្ភ​ផ្សាយ​ដោយ Cleveland Clinic នៅ​រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋ​អា​មេរិក​បាន​បញ្ជាក់​ថា លី​កូ​ប៉ែន​ សារ​ធាតុ​ចិញ្ចឹម​សំ​ខាន់​របស់​ផ្លែ​ប៉េង​ប៉ោះ​ មាន​សមត្ថ​ភាព​ជួយ​កែ​លំអ​ការ​ផ្តល់​កំណើត​និង​គុណ​ភាព​ទឹក​កាម​របស់​បុរស ។ ​ វា​ជួយ​បង្កើន​ល្បឿន​ហែល​របស់​មេជី​វិត​ឈ្មោល​ ព្រម​ទាំង​កាត់​បន្ថយបរិមាណ​​មេជី​វិត​ឈ្មោល​ណា​ដែល​ខុស​ពី​ប្រក្រតីឬមិន​គ្រប់​លក្ខណៈ ។ បន្ថែម​ពី​នេះ​ទៀត លី​កូ​ប៉ែន​អាច​ជួយ​បង្កើន​ចំ​នួន​កោ​សិ​កា​បន្តពូជ​ឈ្មោល​បាន​ដល់​៧០​ភាគ​រយ​ផងដែរ​ ។

លោក Ashok Agarwal អ្នក​ដឹក​នាំ​ការ​សិក្សា​និង​ជា​​នា​យក​គ្រប់​គ្រង​ផ្នែក​ឱសថ​បន្ត​ពូជ​ប្រ​ចាំ Cleveland Clinic បាន​ថ្លែង​ថា វា​ជា​ផ្នែក​នៃ​គំ​រូ​ទូ​ទៅ​មួយ​ដែល​បង្ហាញ​ថា សារ​ធាតុ​ចិញ្ចឹម​លី​កូ​ប៉ែន​ផ្តល់​អត្ថ​ប្រ​យោជន៍​ចំពោះ​សរី​រាង្គ​បន្តពូជ​បុរស ។ លោក​បន្ត​ថា ៖«ចាំ​បាច់​ត្រូវ​បង្កើត​ឱ្យ​មាន​ការ​ពិ​សោធ​ធំ​ជាង​នេះ​ ដើម្បី​វិភាគ​ពី​ប្រ​សិទ្ធ​ភាព​លី​កូ​ប៉ែន​លើ​សមត្ថ​ភាព​ផ្តល់​កំណើត​របស់​បុរស ។ មួយ​វិញ​ទៀត ការ​សិក្សា​លើក​ក្រោយ​ចាំ​បាច់​ត្រូវ​បែង​ចែក​ ថា​តើ​អ្នក​ជំ​ងឺ​ក្រុម​ណា​មួយ​ដែល​នឹង​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ធំ​ធេង​ពី​ការ​ព្យា​បាល​ មានន័យ​ថា យើង​ចាំ​បាច់​ត្រូវ​ប្រៀប​ធៀប​ឱសថ​លី​កូ​ប៉ែន ​ដែល​ប្រើ​លើ​បុរស​អសមត្ថ​ភាព​ផ្តល់​កំណើត »។​

ដោយ​ឡែក ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា សារ​ធាតុ​ចិញ្ចឹម​លី​កូ​ប៉ែន ​អាច​ជួយ​កាត់​បន្ថយ​ឱកាស​កើត​មាន​ជំ​ងឺទាំង​ឡាយ​របស់​ប្រូ​ស្តាត​ (ក្រពេញ​ផលិត​ទឹកកាម)​និង​ព្រម​ទាំង​អាច​បន្ថយ​ល្បឿន​ឬ​ក៏​រំ​លាយ​ចោល​តែ​ម្តង​នូវ​ដំណើរ​វិវឌ្ឍទៅ​ជា​ជំ​ងឺ​មហារីក ៕