ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឡប់​សតិ​​ស្រាត​លើ​រថ​ភ្លើង​នៅសៀង​​ហៃ​

9 ឆ្នាំ មុន

​​​ប៉ូលិស​​ប្រចាំ​ស្ថានីយ​​រថ​ភ្លើង​​​«សេជូរី​ អេវ៉េញូវ​» ​បាន​​ចាប់​ខ្លួន​បុរសម្នាក់​ដែល​ស្រាត​សម្លៀក​បំពាក់​​​ចេញ​អស់​​​​នៅ​លើ​រថយន្ត​​ភ្លើង​ខ្សែ​ទី​​២​ក្នុងក្រុង​សៀងហៃ​​ ប្រទេស​ចិន ។ ក្រោយ​​ពេល​បុរស​រូប​នោះ​ស្រាត​សម្លៀក​បំពាក់​​ចេញ​​អស់​រួច​មក ​គេ​អង្គុយ​​ស្ងៀម​​ ហើយ​គ្មាន​អ្នក​​ដំណើរ​​ណា​ម្នាក់​ហ៊ាន​ចូល​​ទៅ​អង្គុយ​ក្បែរ​​​គេ​ទេ ។

នៅពេល​​រថ​ភ្លើង​ធ្វើ​ដំណើរ​​​ដល់​ស្ថានីយតុនសាង ខណ្ឌភូតុង ប៉ូលិស​ឱ្យ​បុរស​​​​នោះ​ចុះ​តាម​សម្រួល ប៉ុន្តែ​គេមិន​​ធ្វើ​តាម​ទេ​ ។ លុះ​​១០​នាទី​​ក្រោយ​មក​នៅ​ពេល​​​ទៅ​ដល់ស្ថានី​យ​​​សេន​ជូរី​ អេវ៉េញូវ​ ប៉ូលិស​ជា​ច្រើន​នាក់​បាន​ឡើង​ទៅ​ចាប់​ខ្លួន​​ជន​នោះនិង​បញ្ជូន​ទៅ​ត្បួត​ពិនិត្យ​​ស្ថាន​ភាព​​​​ផ្លូវ​ចិត្ត​នៅ​មន្ទីរ​ពេទ្យ​​​ ។ សមត្ថកិច្ច​​បាន​កោះ​ហៅ​​ក្រុម​គ្រួសារ​​​ដើម្បី​សាកសួរពី​​ប្រវត្តិ​​​បុរស​នោះ ៕​​