ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លា​ឃ្មុំ​ koala ​ចូល​ចិត្ត​ដេកអោប​​ដើម​​ឈើ​​

9 ឆ្នាំ មុន

កា​សែត​«ស៊ីដនី​ ​ម័រ​​នីង​ហេរ៉ល» ​​របស់​អូស្ត្រាលី​​​បាន​ចុះ​ផ្សាយ​​លទ្ធ​ផល​​ស្រាវ​ជ្រាវ​របស់​មហា​វិទ្យា​ល័យ​​ម៉េល​ប៊ើន​​ឱ្យ​​ដឹង​ថា ​ខ្លា​ឃ្មុំ​​ Koala ដែល​ចូល​ចិត្ត​​អោប​ដើម​ឈើ​​ ឬ​ដេក​លើ​មែក​ឈើ​ ដោយ​សារ​​​​វា​​​ច​ង់​​បន្ថយ​កម្តៅ​នៅ​ក្នុង​​ខ្លួន ព្រោះ​ដើម​ឈើ​​​នឹង​បឺ​ត​​ទឹក​នៅ​​ក្នុង​ដី​ ធ្វើ​ឱ្យ​​មាន​សីតុណ្ហភាព ​ទាប ។

អ្នក​ឯក​ទេស​ឱ្យ​ដឹង​ថា ​តាម​ការ​​សង្កេត​​​លើ​ Koala ចំនួន​​​៣​៧​ក​្បាល​ នៅ​ក្នុង​​ព្រៃ​​ភាគ​ខាង​កើត​​ឆៀង​ខាង​ត្បូង​ ​ប្រទេស​អូស្ត្រា​លី​ ​នៅ​​រដូវ​​រងា​​ និង​រដូវ​ក្តៅ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១០​ ​ឃើញ​ថា ​នៅ​ក្នុង​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ ខ្លា​ឃ្មុំ​ Koala ចូល​ចិត្ត​​ទ្រោប​ខ្លួន​នៅ​លើ​​មែក​​ឈើ​ ។

អ្នក​ឯក​ទេស​​រក​ឃើញ​​ទៀត​ថា ​នៅ​ត្រង់​ពោះ​របស់​ Koala ​មាន​រោម​ស្តើង​​ជាង​​បរិវេណ​​ផ្សេង​​ទៀត​​នៅ​លើ​ខ្លួន​ ​ដូច្នេះ​​ងាយ​​ទទួល​ធាតុ​ត្រជាក់​​ពី​ដើម​ឈើ​ ។ ​នៅក្នុង​​លទ្ធ​ផល​​ស្រាវជ្រាវ​​រក​ឃើញ​ថា ​ស​ត្វ​​​ដែល​រស់​នៅ​ជា​មួយ​​ដើ​មឈើ​ ​គឺ​មាន​គោល​​បំណង​​កាត់​ប​ន្ថយ​​​សីតុណ្ហភាព​ក្នុង​ខ្លួ​ន​ដូច​ជា​ ខ្លា​ បក្សី​ ​និង​ដង្ហូវ​ជា​ដើម​ ៕