ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លំាង ​PM ខេត្តស្ទឹងត្រែង​ ចាប់ខ្លួនអ្នកកាសែត​មួយក្រុមពីបទជំរិត​ទារលុយ

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖ ចាងហ្វាងកាសែត​នាគរាជ​និងក្រុមការងារ៣នាក់ទៀត ​បានត្រូវកងកម្លំាង​រាជអាវុធហត្ថខេត្តចាប់ខ្លួន​ ពីបទជំរិតទារលុយ​ ។ ហេតុការណ៏នេះ​​ បានកើតឡើង​នៅម៉ោងជាង១២ថ្ងៃ​ត្រង់ថ្ងៃទី២០ ​កក្កដា ២០១៤​ នៅចំណុចភូមិ​ស្រែគរ ​ឃុំស្រែគរ​ ស្រុកសេសាន ។

សេចក្តីរាយការណ៏​បានឲ្យដឹងថា ​មុនពេលចាប់ខ្លួន ​ក្រុមអ្នកកាសែតនាគរាជ​ ដឹកនំាដោយលោក​ គឹម វណ្ណារិទ្ឋ ​ជាចាងហ្វាង ​បាននំាគ្នាធ្វើដំណើរ​ចេញពីខេត្តរតនគិរី ​លុះមកដល់ចំណុច​កើតហេតុ ក៏ប្រទះឃើញ​គំនរឈើជាច្រើនដុំ រួចក៏​ទាក់ទងរកម្ចាស់​ឈើទើបដឹងថា​ជារបស់កងរាជអាវុធហត្ថ ។

ពេលទាក់ទង​បានហើយ​ ក្រុមអ្នកកាសែតទំាងនោះ ​មិនបានជីកគាស់កកាយសួរនំាទេ​ គ្រាន់តែសុំប្រេងសំាង​ដើម្បីជិះបន្តមកភ្នំពេញ​តែប៉ុណ្ណោះ​ ពេលនោះខាង PM ​ក៏បានយល់ព្រមរួចក៏ណាត់ជួបគ្នា ​និងចាប់ខ្លួនតែម្តង ។

សេចក្តីរាយការណ៏​ក៏បានបញ្ជាក់ទៀតថា​ ទីតំាងខាងលើនេះ​ជាតំបន់សំបុករកស៊ីឈើប្រណីត ​ដែលក្រុមឈ្មួញ​ត្រូវគេស្គាល់ថាជាមន្រ្តី ​PM ​ដែលមានអំណាច ​ហើយពួកគេបានកាប់​ឈើមកស្តុក​ទុកនៅក្នុងភូមិ​ច្រប់ ឃុំក្បាលរមាស ស្រុកសេសាន​ និង ដឹកជញ្ជូនបន្តមកខេត្តក្រចេះ ​កំពង់ចាម​ រាជធានីភ្នំពេញ និងខេត្តព្រៃវែង ។

ប្រភពបន្តថា​ ទីតំាងខាងលើក៏ធ្លាប់​កើតមានរឿងវ៉ៃអ្នកកាសែត​ជាច្រើនដងរួចម​កហើយដែរ នៅពេលអ្នកកាសែត​បានដឹងរឿង ៕