ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​បង្ហាញ​​ម៉ូដ​​ប្រេ​ស៊ីល​​1ថ្ងៃ​​រក​ចំណូល​បាន​128.000ដុល្លារ​

9 ឆ្នាំ មុន

តាម​​ការ​​រៀប​ចំ​​ណាត់​ថ្នាក់​​របស់​ទស្សនា​​វដ្តី​​ Forbes គឺ​​នាង Gisele Bundchen ជា​កំពូល​តារា​បង្ហាញ​ម៉ូដ​រក​ចំណូល​បាន​​ខ្ពស់​បំផុត​​នៅ​ក្នុង​ចំណោម​​តារា​ ល្បី​ៗ​ ​ជាច្រើន​រូប​​នៅ​ក្នុង​ឆ្នាំ​២០១៣​​ ដោយ​​នាង​មាន​ចំណូល​​ជាង​​៤៧​​លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ​ ឬ​១២៨.០០០​ដុល្លារ​ ក្នុង​មួយ​ថ្ងៃ​ ។

​តារា​​បង្ហាញ​​ម៉ូដ​ជន​ជាតិ​​ប្រេស៊ីល​​ Gisele Bundchen ​បាន​បង្ហាញ​ម៉ូដ​​ឱ្យ​ក្រុម​ហ៊ុន​​ ល្បី​ៗ​​ដូច​ជា H&M និង​ជា​ទូត​ពិសេស​​ផ្នែក​ទំនិញ​​របស់​ក្រុម​ហ៊ុន Louis Vuitton ប្រចាំ​ឆ្នាំ​​២០១៤​ ។ ​នាង​ជា​តារា​​បង្ហាញ​ម៉ូដ​មាន​ប្រាក់​ចំណូល​​ខ្ពស់​​បំផុត​​នៅ​លើ​ពិភព​លោក​​រយៈ​ពេល​៧​ឆ្នាំ​ជាប់​គ្នា​ ដោយ​​គិត​ជា​មធ្យម​​នាង​មាន​ចំណូល​​ក្នុង​មួយ​ថ្ងៃ​ ​១២៨.០០០​ដុល្លារ ពី​ការ​បម្រើ​​ការ​ឱ្យ​ក្រុម​ហ៊ុន​ ល្បី​ៗ​ ​នៅ​លើ​ពិភពលោក​ ។

បរិមាណ​​នៃ​ប្រាក់​​ចំណូល​​នោះ ធ្វើ​ឱ្យ​​​នាង​​ Gisele Bundchen មាន​ចំណូល​ខ្ពស់​​ជាង​​​កីទ្បាក​រ​គ្រី​​ស្ទៀណូ រ៉ូ​ណាល់​ដូ ​ខ្សែបម្រើ​របស់​​ក្លឹប​​បាល់​ទាត់ Real Madrid ដល​់ទៅ​​២ដង ។ ​ចំណូល​នោះ គិត​ជា​​ប្រាក់​ចំណូល​​សុទ្ធ​សាធ​​ ដោយ​បាន​​កាត់​ទៅ​លើ​ការ​ចំណាយ​ថ្លៃ​កម្រៃ​​ជើង​សា​ និង​មេ​ធាវី​​របស់​នាង​រួច​ហើយ​ ។

នាង​ Gisele Bundchen បាន​​យក​ប្រាក់​កម្រៃ​​របស់​ខ្លួន​​បើក​ហាង​​លក់​សម្លៀក​បំពាក់​​ និង​ឈុត​ក្នុង​ធ្វើ​ឱ្យ​​បាន​ប្រាក់​​ចំណូល​បន្ថែម​ទៀត​ ក្លាយ​ជា​អ្នក​​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​​ដោយ​សារ​អាជីព​បង្ហាញ​ម៉ូដ៕