ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​មន្ទីរ​ប្រ​ឆាំង​គ្រឿង​ញៀន​​ឃាត់​ខ្លួន​ក្រុម​​ជួញ​ដូរ​គ្រឿង​​ញៀន​បាន​​៣​នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស-ស្រី​៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​មន្ទីរ​ប្រ​ឆាំង​គ្រឿង​ញៀន​ក្រ​សួង​មហា​ផ្ទៃ​ ធ្វើ​ការ​ស្រាវ​ជ្រាវ និង​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​រហូត​ឈាន​ទៅ​ឆែក​ឆេរ លំនៅ​ឋាន​មួយ​កន្លែង​ កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃ​ទី​១៩ កក្ក​ដា ២០១៤ នៅ​ផ្ទះ​លេខ​១០៣០ ស្ថិត​នៅ​ក្នុង​ភូមិ​ ខ២ សង្កាត់​ច្រាំង​ចំរេះ​ពីរ

រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស-ស្រី​៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​មន្ទីរ​ប្រ​ឆាំង​គ្រឿង​ញៀន​ក្រ​សួង​មហា​ផ្ទៃ​ ធ្វើ​ការ​ស្រាវ​ជ្រាវ និង​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​រហូត​ឈាន​ទៅ​ឆែក​ឆេរ លំនៅ​ឋាន​មួយ​កន្លែង​ កាលពី​វេលា​ម៉ោង ៤​ល្ងាច​ ថ្ងៃ​ទី​១៩ កក្ក​ដា ២០១៤ នៅ​ផ្ទះ​លេខ​១០៣០ ស្ថិត​នៅ​ក្នុង​ភូមិ​ ខ២ សង្កាត់​ច្រាំង​ចំរេះ​ពីរ ខណ្ឌ​ឬស្សី​កែវ ដោយ​ដក​ហូត​បាន​គ្រឿង​ញៀន​មួយ​ចំនួន និង​​​ថង់​សម្រាប់​ច្រក​គ្រឿង​ញៀនជាច្រើនដុំ​ ។

ជនសង្ស័យ​ទី១.ឈ្មោះ ទៀ មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុង​ផ្ទះ​ជួល​កើត​ហេតុ​ខាង​លើ ,ទី២. ឈ្មោះ ពិន សុខ​ផេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទី​លំនៅ​មិន​ពិត​ប្រា​កដ និង​ទី​៣. ភេទ ស្រី មិន​ស្គាល់​ឈ្មោះ​។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ទៅ​ដល់​ការ​ចុះ​ឆែក​ឆេរ​ផ្ទះ​ជួល​ខាង​លើ សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​៣នាក់ នៅ​ចំណុច​បុរី​កី​ឡា កាល​ពី​វេលា​ពី​វេលា​រសៀល បន្ទាប់​មក​ក៏​បាន​រាយ​ការណ៍​ទៅ​ព្រះ​រាជ​អាជ្ញា​ ក៏​ឈាន​ទៅ​ឆែក​ឆេរ ផ្ទះ​ជួល​ជន​សង្ស័យ​តែ​ម្តង ។

ពេល​សមត្ថ​កិច្ច​ទៅ​ដល់​ជន​សង្ស័យ​បាន​ធ្វើ​ការ​បំផ្លាញ​​គ្រឿង​​ញៀន​​ចោល និង​បាន​រត់គេច​ខ្លួន​អស់ នៅ​សល់​តែ​ថង់​សម្រាប់​ច្រក​គ្រឿង​ញៀន​មួយ​ចំនួន​ធំ ។បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​៣ នាក់​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​មន្ទីរ​ប្រ​ឆាំង​គ្រឿង​ញៀន​ក្រ​សួង​មហា​ផ្ទៃ​ដើម្បី​កសាង​សំណុំ​រឿង​ទៅ​តាម​និតិ​វិធី​ច្បាប់​។