ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​​ដំបូងខេត្តបើក​សវនាការ​សំណុំ​រឿង​បុរសជនជាតិ​ស្វីស ជាប់ចោទ​ពីបទ​ទិញពេស្យា​ចាកុមា​រ

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖​​ សាលា​ដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ ទី១៦ ​កក្តដា​នេះ ​បាន​សម្រេច​បើក​សវន​កា​រសំ​ណុំ​រឿង​របស់​លោ​ក រូដូល​ស៏​ អ៊ីក​នូចែល​ ( Rudolf​ Eknujhel )​ ជាជន​ជាតិ​ស្វីស​ វ័យ៦៧​ឆ្នាំ ដែល​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​ទិញ​(ពេស្យា​ចាកុមារ)​ ក៏ប៉ុន្តែ​សាលា​ក្រម​និង​ ត្រូវ​ប្រកាស​នៅ ថ្ងៃទី​២៥ ​កក្តដា​ ឆ្នាំ២០១៤ ​ខាងមុខ ។

សវ​នាការ​នេះ​ធ្វើ​ឡើង​ ដោយ​មាន​ លោក​ចៅ​ក្រម ឆាយ​ គង់ ​​ជាប្រធាន​ក្រុម​ប្រឹក្សា​ជំនំ​ជម្រះ និង​លោក​ចៅ​ក្រម​ ឈួន ​ចន្ទ័សីហា​, លោក​ចៅ​ក្រម​ ​អៀង ​វណ្ណា ​ជាសមា​ជិក និង​លោក​ស្រី ឈួន សុធា ជា​តំ​ណាង​អយ្យ​កា​​ ។

នេះ​ជា​ការ​កាត់​ទោស​ជា​លើ​ទី០៣​ ហើយ​ សំរាប់​ជន​ជាប់​ចោទ​ជា​ជន​ជាតិ​ស្វីស​ ដែល​មាន​វ័យ ៦៧​ឆ្នាំ ខាង​លើ​នេះ​ ទាក់​ទិន​ទៅ​នឹង​សំណុំ​រឿង​ទិញ​ពេស្យា​ចារ​កុមា​រ ដូច​គ្នា​ ក៏ប៉ុន្តែ​នៅ​ក្នុង​បន្ទប់​សវនា​ការ​ចុង​ក្រោយ​នេះ ជន​ជាប់​ចោទ​បាន​ បដិ​សេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​  ព្រោះ​ប្រ​ដាប់​ភេទរបស់​ខ្លួន​បាន​ទន់​អស់​ទៅ​​ហើយ មិន​អាច​រួម​ភេទ​បានទេ ​។

ថ្វី​បើ​យ៉ាង​នេះ​ក្តីក្មេង​ប្រុស​ចំនួន​ពីរ​នាក់​មាន​ឈ្មោះ​លឹម សុភ័ណ្ឌ​ អាយុ​១៥ឆ្នាំ និង​លឹម សេរី​ អាយុ​១៨​ឆ្នាំ ជា​បង​ប្អូន​បង្កើត​និងគ្នា​ រស់​នៅ​ភូមិ​ទក្សិណខាង​ត្បូង​ សង្កាត់​គោក​ចក ក្រុង​សៀម​រាប ​ទាំង​ពីរ​នាក់​សុទ្ធ​តែបាន​​អះ​អាង​នៅ​ក្នុង​​បន្ទប់​សវនា​កាថា ​ពួកខ្លួន​ពិតជា​ត្រូវ​បាន​ជន​ជាប់​ចោទ​​ល្បួង​ទៅ​ធ្វើការ​រួម​ភេ​ទ​បាន​សម្រេច​ជា​ច្រើន​ដង​ តាមរូប​ភាព​ បបោស​អង្វែល​ លេង​ប្រដាប់​ភេទ ​​ព្រមទាំង​តាម​រន្ធគូថ ​ដើម្បីដូរ​យក​លុយ​ដុល្លារ​បន្តិច​បន្តួ​ច ជា​មួយ​និង​ការសន្យា​ពីជន​ជាប់​ចោទ​ថានិង​ផ្តល់​សម្ភារ​មួយ​ចំនួន​បន្ថែម​ទៀត​ទៅ​ពួកខ្លួន ។

ព័ត៌មាន​លម្អិតនិង​​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​