ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​​ទំនើង​​២ក្រុម​ផឹកស្រវឹង​​ផ្ទុះ​ជម្លោះ​​វាយ​តប់គ្នា​ ប៉ូលិស​​ចាប់​​វាយ​​ខ្នោះ​៥នាក់​​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖​ ក្មេង​ទំ​នើ​ង២​ក្រុម​​មា​​ន​គ្នា​ប្រមា​ណ​១៥​នា​ក់​ អង្គុយ​​ផឹ​ក​ស៊ី​​ក្បែរ​​​គ្នា​ ​ស្រែក​​ឡូ​ឡា​ឌឺ​​​ដ​ង​​ដា​ក់គ្នា​ទៅវិញ​​ទៅមកក៏​កើ​​​ត​ជា​​​ជ​ម្លោះ​ ​​​វាយ​​តប់​កា.ប់​​​ចាក់​​គ្នា​ផ្អើល​​ពេញ​ភូមិ​ ត្រូវ​ប៉ូលិ​ស​ចាប់វា​យខ្នោះ​បាន៥​នា​ក់។

រាជធានី​ភ្នំ​ពេញ ៖​ ក្មេង​ទំ​នើ​ង២​ក្រុម​​មា​​ន​គ្នា​ប្រមា​ណ​១៥​នា​ក់​ អង្គុយ​​ផឹ​ក​ស៊ី​​ក្បែរ​​​គ្នា​ ​ស្រែក​​ឡូ​ឡា​ឌឺ​​​ដ​ង​​ដា​ក់គ្នា​ទៅវិញ​​ទៅមកក៏​កើ​​​ត​ជា​​​ជ​ម្លោះ​ ​​​វាយ​​តប់​កាប់​​​ចាក់​​គ្នា​ផ្អើល​​ពេញ​ភូមិ​ ត្រូវ​ប៉ូលិ​ស​ចាប់វា​យខ្នោះ​បាន៥​នា​ក់។

ហេតុ​ការ​ណ៍នេះ​​បាន​​កើត​ឡើងកាល​ពីវេលាម៉ោ​ង៧និ​ង៤៥​នាទីយ​ប់ថ្ងៃ​ទី១៣ កក្កដា នៅ​តា​មផ្លូវ​បេតុ​ង ​ក្នុង​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​​សែ​នជ័យ​។ ក្រុ​មក្មេងទំ​នើង​ទាំង​៥នាក់​​​ដែល​​ត្រូវប៉ូលិ​ស​ចាប់វាយ​ខ្នោះ ​មិន​ទា​ន់ស្គា​ល់អត្តសញ្ញា​ណនៅ​ឡើយ​ទេ​។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ក្រុម​ក្មេង​ទំនើ​ងមួយ​ក្រុម​មា​នគ្នា១​០នាក់​ បាន​អង្គុយផឹ​ក​ស៊ី​​ស្រែ​កឡូ​ឡា​​ឌឺ​ដង ទៅ​ក្រុម​ក្មេងទំ​នើងមួ​យក្រុមទៀត​មានគ្នា៥​នាក់ដែ​លអង្គុយ​ផឹកស៊ី​នៅក្បែរ​គ្នា​នោះ ស្រាប់​​តែ​ក្រោយ​​មក​ក៏​​​កើត​ជា​ជម្លោះ​វាយ​តប់​កាប់​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក​ បង្កឱ្យ​​មាន​ការ​​​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ និង​បាន​រាយការណ៍​​ទៅ​សមត្ថ​កិច្ច​ ចុះ​មក​ធ្វើ​ការ​អន្ត​រាគមន៍​ចាប់​ក្រុម​ក្មេងទំ​នើងទាំង​នោះបាន៥​នាក់​បញ្ចូនទៅ​អធិការដ្ឋាននគរ​បាលខណ្ឌពោ​ធិសែន​ជ័យដើម្បី​ធ្វើការ​សាកសួរ​ ៕​