ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ខេត្ត​ស្ទឹង​ត្រែង​ចាប់​ជន​សង្ស័យ​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​៥នាក់​

9 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖​​ ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​៥​នាក់ត្រូវ​បានកម្លាំង​កងរាជអាវុធ​ហត្ថ​ឡោមព័ទ្ធ​ចាប់ខ្លួន​បានទាំង​សំបុក​កាល​ពី​យប់ថ្ងៃ​ទី១២ ​កក្ក​ដា​២០១៤ នៅភូមិ​រាជា​នុកូល សង្កាត់ស្ទឹង​ត្រែង ក្រុងស្ទឹង​ត្រែង ខណៈ​ជនសង្ស័យ​ខាងលើកំពុង​​ធ្វើសកម្មភាព​ចែកចាយ​ និងប្រើ​ប្រាស់​ថ្នាំ​ញៀន។

មន្ត្រី​អាវុធហត្ថ​ខេត្តស្ទឹង​ត្រែងឱ្យ​ដឹងថា ការ​ចុះបង្ក្រាប​នេះបាន​ធ្វើឡើង​ក្រោមបទ​បញ្ជាពី​លោក​មេបញ្ជការ​កងរាជ​អាវុធ​ហត្ថខេត្ត​រហូត​ជំនាញ​ក្តាប់​បាន​ច្បាស់​ចំណុចទីតាំង​ទើបឈាន​ដល់ការ​​ដាក់​កម្លាំង​ឡោមព័ទ្ធ​ចាប់បាន​មុខសញ្ញា​ចំនួន៥នាក់​រួមនឹងវត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ាទឹកកក​ចំនួន៦កញ្ចប់​តូច​ម៉ូតូ៤​គ្រឿង​ ទូរស័ព្ទ​ដៃ​៦គ្រឿង​ ដាវវែង១​ដើម​ កាំបិតចុង​ស្រួច១​ កាំភ្លើងកែច្នៃ១ដើម​ ព្រមទាំងគ្រឿង​ឧបករណ៍ប្រើ​ប្រាស់គ្រឿង​ញៀនមួយ​ចំនួន​​ទៀត៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព