ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​មួយ​ក្រុម​ឆក​់​កាបូប​មិន​បាន​សម្រេច​ ទាញ​កាំ​ភ្លើង​បា.ញ់​មួយ​គ្រាប់​គេច​ខ្លួន​អស់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​-នារី​​ពីរ​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញ​ពី​ផ្ទះ​ទៅ​រក​ញាំ​​ចំនី​អាហារ​នៅ​ខាង​ក្រៅ​ផ្ទះ​ ​​ត្រូវ​បាន​ក្រុម​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ស្ពាយ​ តាម​ផ្លូវ​ប៉ុន្តែ​មិន​បាន​សម្រេច​ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​អស់​ទៅ ។ហេតុ​ការណ៍​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០​យប់ ថ្ងៃ​ទី ១០ កក្ក​ដា ២០១៤​នៅ​ចំណុច​រង្វង់​មូល​​វត្ត​សំពៅ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​-នារី​​ពីរ​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញ​ពី​ផ្ទះ​ទៅ​រក​ញាំ​​ចំនី​អាហារ​នៅ​ខាង​ក្រៅ​ផ្ទះ​ ​​ត្រូវ​បាន​ក្រុម​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ស្ពាយ​ តាម​ផ្លូវ​ប៉ុន្តែ​មិន​បាន​សម្រេច​ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​អស់​ទៅ ។ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០​យប់ ថ្ងៃ​ទី ១០ កក្ក​ដា ២០១៤​នៅ​ចំណុច​រង្វង់​មូល​​វត្ត​សំពៅ​មាស តាម​ផ្លូវ​១៦៣  ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុ​ន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស-នារី​ ២​នាក់​នេះ​បាន​ឌុប​គ្នា ចេញ​ទៅ​រក​ញាំ​ចំនី​អាហារ​នៅ​ខាង​ក្រៅ ដោយជិះ​ម៉ូតូ ម៉ាក​ស្តេប​ មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​ 1AQ-1169 ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៦៣ ក្នុង​ទិសដៅ ពី​ជើង​ទៅ ត្បូង​​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​លេច​មុខ​ជន​សង្ស័យ​មួយ​ក្រុមមាន​គ្នា​​ប្រ​មាណ​ជិត ១០​នាក់​ ដោយ​ក្នុង​នោះ​គេ​​ឃើញ​អ្នក​ជិះ​ម៉ូតូ​ហុង​ដា​​សេ​ ១២៥  បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​ ។ ប៉ុន្តែ​ដោយ​​​​ម្ចាស់​កាបូប​ចិត្ត​សឿង​ក៏បាន​ទាញ​កាបូប​ទៅ​វិញ​ទៅ​មក​ជា​មួយ​ជន​សង្ស័យ រហូត​ធ្វើ​ឱ្យ​ជន​សង្ស័យ​ដួល​ម៉ូតូ ពេល​នោះ​ដែរ​ក៏មាន​បក្ស​ពួក​ជន​សង្ស័យ​ម្នាក់​ទៀត​​បាន​លើក​កាំ​ភ្លើង​សំដៅបាញ់​បុរ​ស​​រង​គ្រោះប៉ុន្តែ​បាញ់​មិនត្រូវ​ ​​ក៏នាំ​គ្នា​លើក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់អស់​ទៅ​ ។

ក្រោយ​ពេល​កើត​ហេតុ​ជនរង​គ្រោះ​របួសស្រាល ត្រូវ​នាំ​ទៅ​សង្រ្គោះ​នៅ​ម្ទីរ​ពេ​ទ្យ ។ជនរង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ណែនាំ​ឱ្យ​ទៅ​ដាក់​ពាក្យ​បណ្តឹង​ដើមចាប់​​ខ្លូន​​ជន​សង្ស័យ ។