ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ចាក់​ដី​ធ្វើ​ស្ថានីយ​លើ​មាត់ច្រាំង​ទន្លេ​ផ្សារ​ក្រោម​បង្ក​ការ​ប៉ះពាល់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៧:៤៩

. . .

ប្ញទ្ធិសែន

.

ខេត្ដកំពង់ឆ្នាំង ៖ យោង​តាម​សំណើសុំ ជួល​ដី​មួយ​កន្លែង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ស្ថិត​នៅ​ចំណុច​ចុង​កោះ ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ស្ថានីយប្រេងឥន្ធនៈ​មួយ នឹង​ត្រូវ​សាងសង់​លើ​មាត់ច្រាំង​ទន្លេ​ផ្សារក្រោម​ដែល​ត្រូវ​ដឹក​ដី​ចាក់​បំពេញ ព្រោះ​ទីតាំង​នោះ​តូច​ចង្អៀត​ដែល​កត្ដា​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន ប៉ះពាល់​ចរាចរ​ផ្លូវទឹក​ជាដើម ដែល​គួរតែ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​ឱ្យ​បាន ច្បាស់​មុន​ការ​សាងសង់​មក​ដល់ ។ តាម​ឯកសារ​សំណើ​របស់​លោក​យឹ​ម យូ​អ៊ី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារឆ្នាំង ដាក់​ទៅ​ក្រសួង​ធនធានទឹក​ដើម្បី​សុំ​ជួល​ដី មួយ​កន្លែង​នៅ​ភូមិ​ផ្សារឆ្នាំង (​ចំណុច​ចុងកោះ​) ​ដើម្បី​សាងសង់​ស្ថានីយប្រេងឥន្ធនៈ ដែល​មាន​ទំហំ​៣០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ ព្រោះ​ស្ថានីយ​ចាស់​ដែល​ជួល​ស្ថិត​នៅ​ចំងាយ ពី​ចំណុច​សង់​ថ្មី​ប្រមាណ​២០០​ម៉ែត្រ​ត្រូវ​ម្ចាស់ បញ្ឈប់​ការ​ជួល ខណៈ​ផុត​កិច្ចសន្យា ។

លោក​ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ដ​ប្រាប់​តាម​ទូរស័ព្ទថា ពិតជា​មាន​ពាក្យ​ខ្ចី​ដី​រដ្ឋ​នោះ​សាងសង់ស្ថានីយ​ប្រេង​មែន តែ​លោក​គិត​ថា មិន​ប៉ះពាល់​ដល់​ចរាចរ​ផ្លូវទឹក និង​បរិស្ថាន​ឡើយ​ ។ ទោះបីជា​យ៉ាងណា​ក្ដី តាម​មន្ដ្រី​ជំនាញនិយាយ​ថា ការ​សាងសង់​ស្ថានីយ​ប្រេង​នៅ ចំណុច​នោះ គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថានចរន្ដ​ផ្លូវទឹក​ទន្លេ និង​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណភាព​ផង​ដែរ ។ ម្យ៉ាងវិញទៀត​កន្លែង​សាងសង់ គឺ​តូច​ចង្អៀត​មាន​តែ​មួយ​ផ្លូវ​រថយន្ដ ចៀស​គ្នា​បាន ហើយ​ការ​សាងសង់​គេ​រំពឹង​ថា បើ​មិន​សាងសង់​យក​ដី​ផ្លូវ​ទេ មាន​តែ​សាងសង់​ចូល​ទឹកទន្លេ ព្រោះ​ចំណុច​នោះ​មាត់ច្រាំង​ទន្លេ ។ ចំណែក​ការ​អភិវឌ្ឍ​មាត់ទន្លេ ផ្សារ​ក្រោម​នឹង​ប៉ះពាល់ ព្រោះ​អនាគត​មិន មែន​ត្រូវ​មាន​សួនច្បារ​ត្រឹមតែ​ធ្វើ​រួច​នេះ​ទេ គឺ​នឹង​ត្រូវ​ពង្រីក​បន្ថែម​ទៀត​ដើម្បី​សោភ័ណភាព​ខេត្ដ​ ។

កាលពី​អំឡុង​ឆ្នាំ​២០០៨​មានការ​សាង សង់​ខឿន​មាត់ទន្លេ​រហូត​ទៅ​ដល់​ចំណុច​ដែល នឹង​ត្រូវ​សាងសង់​ស្ថានីយ​ប្រេង​តាម​ការ​ស្នើសុំ​នេះ ប៉ុន្ដែ​កាល​ណោះ​ការ​សាងសង់ គឺ​បានស្រុត​បាក់​ធ្លាក់​ចូល​ទន្លេ​ដែល​ធ្វើ​ឱ្យ​ម្ចាស់​ម៉ៅ
ការ​អភិវឌ្ឍ​សាងសង់​ខាតបង់​រាប់​សិប​ម៉ឺនដុល្លារ ​។ ការ​សុំ​សាងសង់​ស្ថានីយ​ប្រេង​នេះ មន្ដ្រីរាជការ អ្នកជំនាញ និង​ប្រជាពលរដ្ឋ​បាន​គិតថា ពុំគួរ​អនុញ្ញាត​ឱ្យ​មានការ​សាងសង់ ស្ថានីយ​នៅ​ទីនោះ​ឡើយ ហើយ​ម្យ៉ាង​វិញ ទៀត​បើ​ចេះ​តែ​មាន​អ្នក​សុំ​សាងសង់​គ្រឹះ​ជាប់មាត់​ទន្លេ​បែប​នេះ​បាន ថ្ងៃក្រោយ​នឹង​មានអ្នក​សុំ​ធ្វើ​ដូច​គ្នា​បន្ដ​ទៀត ហើយ​ភាព​អ​នា​ធិ​ប តេ​យ្យ​នឹង​កើត​មាន​ឡើង​នៅ​មាត់ច្រាំង​ទន្លេ ផ្សារ​ក្រោម​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​ភាព បាំងភ្នំ​ក​ង្រី​ជា​ភ្នំ​ប្រវត្ដិសាស្ដ្រ​ជា​ពុំខាន ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd